ស្រុកត្រាំកក់, ខេត្តតាកែវ៖ នាថ្ងៃរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២૬ នេះ លោកជំទាវ សិរីធម្មសុខាភិរ័ក្ខរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ និងលោក ច័ន្ទ សារុន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមបុណ្យសពព្រះគ្រូចៅអធិការវត្តបន្ទាយជុំ ព្រះនាម ម៉ម សើ ដែលបានតម្កល់ព្រះសពធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងដំណើរអញ្ជើញដ៏ខ្ពង់ខ្ពស់នោះ ក៏មានការអមដំណើរដោយ៖

លោក ស៊ីម វាសនា អភិបាលរងស្រុកត្រាំកក់

លោក ឆិល ពុទ្ធា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក

លោក កុច នី សមាជិកក្រុមប្រឹក្សាឃុំអូរសារាយ

លោក អ៊ក ឡេង សមាជិកក្រុមការងារ

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកជំទាវ និងលោកគណៈប្រតិភូ បាននាំយកនូវទេយ្យទាន និងទេយ្យវត្ថុប្រគេនដល់វត្តបន្ទាយជុំ ដើម្បីចូលរួមបុណ្យកុសល រួមមាន៖

អង្ករ៖ ចំនួន ៥០ គីឡូក្រាម

ទឹកផ្លែឈើ៖ ចំនួន ២ កេះ

ទឹកក្រូច៖ ចំនួន ២ កេស

ទឹកបរិសុទ្ធ៖ ចំនួន ៤ យួរ

បច្ច័យ៖ ចំនួន ៥០ ម៉ឺនរៀល

ពិធីគោរពវិញ្ញាណក្ខន្ធ និងប្រគេនទានបច្ច័យនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ព្រះគ្រូចៅអធិការវត្ត ម៉ម សើ ឱ្យបានទៅកាន់សុគតិភព ព្រមទាំងបង្ហាញពីសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះវិស័យព្រះពុទ្ធសាសនា និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយវត្តអារាមក្នុងមូលដ្ឋានផងដែរ។


Leave a Reply

Your email address will not be published. Required fields are marked *

You missed