ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការគាំទ្រពីឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម រួមជាមួយមន្ទីរបរិស្ថានខេត្តតាកែវ បានធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយក្នុងការបណ្តុះគំនិតស្អាត និងបៃតងទៅកាន់ប្រជាពលរដ្ឋ និង អ្នកទេសចរ នៅទីតាំងរូបសំណាក់បង្គង បរិវេណបឹងប្រវត្តិសាស្ត្រតាកែវ ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។
សកម្មភាពបរិស្ថាននេះ គឺការចូលរួមក្នុងការជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត ទប់ស្កាត់ការបំពុលបរិស្ថាន និងចេះទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដែលជាការចូលរួមទទួលខុសត្រូវ និងមានការផ្លាស់ប្តូរទម្លាប់ដោយប្រកាន់ខ្ជាប់នូវកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងការចូលរួមគ្រប់គ្រងសំរាម ថែរក្សាបរិស្ថានស្អាត សោភ័ណភាពល្អ ដែលជាចលកររុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្ត ក៏ដូចជាលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខមាលភាពសាធារណៈ តាមរយៈការលើកស្ទួយវិស័យទេសចរណ៍។





