កម្លាំងនគរបាលរាជធានីភ្នំពេញ ប្រើពេល១៧ម៉ោងដើម្បីបំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីជនបរទេសសម្លាប់ស្ដ្រីដូចគ្នា ព្រោះរឿងស្នេហ៍ត្រីកោណ
(ភ្នំពេញ)៖ ក្រោយការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញ បានប្រើប្រាស់ពេលប្រមាណ១៧ម៉ោង ដៀម្បីបំបែកសំណុំរឿងឃាតកម្មស្ដ្រីជនជាតិបរទេសសម្លាប់ស្ដ្រីដូចគ្នា នៅសួនច្បារមុខសាលាក្រុងកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីនេះដែរ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបបានស្រ្តីសង្ស័យជនជាតិកុងហ្គោម្នាក់ កាលពីវេលាម៉ោង១៦៖៣០នាទី…
