យោធាថៃបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី
សន្និសីទសារព័ត៌មាន ស្តីពី «ស្ថានការណ៍ចុងក្រោយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ ជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាជនខ្មែរ១រូបបាត់បង់អាយុជីវិត និង ៣នាក់ទៀតរងរបួស ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅវេលាម៉ោង…
