Category: ព័ត៌មានជាតិ

ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែ​ក្នុ​ងដំណើរការកំណែ សម្រាប់ការប្រឡងបាក់ឌុប, អ្នកល្មើស​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ ​ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ហើយចំពោះអ្នកប្រព្រឹត្ត​ល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

អាជ្ញាធរស្រុកសំឡូត ខេត្តបាត់ដំបង អោយពលរដ្ឋប្រុងប្រយ័ត្នខណ:ទឹកភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា

បាត់ដំបង៖ ដោយពិនិត្យឃេីញក្នុងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប្រ​ចាំនៅភូមិសាស្រ្តស្រុកសំឡូតខេត្តបាត់​ដំបង​ហេីយមកដល់ថ្ងៃនេះទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុង​ស្ទឹង​ ព្រែក​ ប្រ​ឡាយនានា​ ដែល​ជា​ប្រភពទឹក​និងបង្កការជន់លិចផ្លូវ​ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដ​ទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត។ ក្នុងស្ថានភាពបែបនេះ​ និងស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​ បាលខេត្តបាត់ ដំបង​ បានដាក់វិធា​នការជាបន្ទាន់ដល់​កង កម្លាំងនគរបាល​ក្រុង​ ស្រុកនិងវរៈព្រំដែនគោកពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍របស់ស្នង​ការដ្ឋានផង ត្រៀមលក្ខណៈ​ មានកម្លាំង​ សម្ភារៈមធ្យោបា​យ​ គ្រប់គ្រាន់​ ដដេីម្បីធានាដោះស្រាយបញ្ហានេះដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ​ ទ្រព្យសម្បត្តិ​ សត្វពា​ហនៈ ទៅ កាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះឬសម្រួលដល់ការធ្វើចរាចរណ៍។ ម៉្យាងទៀតជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចដែលងាយរងផលប៉ះពាល់ដោយបញ្ហាទឹកជំនន់នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់និងរួមសហការជាមួយ​សម្ថកិច្ចនៅទីនោះដេីម្បីជួយអន្តរាគមន៍និងដោះស្រាយជូនបានទាន់ពេលវេលា៕

រដ្ឋបាលស្រុកត្រាំកក់ ដឹកនាំដោយលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចលេខ៣១៣ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ

រដ្ឋបាលស្រុកត្រាំកក់ ដឹកនាំដោយលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចលេខ៣១៣ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ថ្ងៃនេះ ជាថ្ងៃសីល ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី…

ឯកឧត្តម ស៊ី ជីនពីង៖ ចិននឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងពង្រឹងសមត្ថភាពកម្ពុជាលើការការពារអធិបតេយ្យភាពជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ល្ងាចថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងជំនួបទ្វេភាគីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។…

អគ្គនាយក CMAC បង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី (Video inside)

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី។ ការធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 នេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្ទះសម្បែង ស្ថានីយប្រេងឥន្ធនៈ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងជម្លោះព្រំដែនជាមួយថៃ។ លោក…

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ៥០០គ្រឿង ដល់ទ័ពជួរមុខ ដែលរងការខូចខាតក្នុងអំឡុងពេលប៉ះទង្គិចនៅខែកក្កដា ឆ្នាំ២០២៥

ម៉ូតូចំនួន ៥០០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនវីរកងទ័ពជួរមុខ ដែលបានរងការខូចខាតក្នុង​អំឡុងពេលប៉ះទង្គិចនាខែកក្កដា ឆ្នាំ២០២៥ កន្លងមក។ នៅថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

អភិបាលខេត្តតាកែវ៖ ក្មួយៗទាំងអស់ខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព ព្រោះការប្រឡងបាក់ឌុបឆ្នាំនេះ នៅតែតឹងតែងដូចឆ្នាំមុនៗដដែល គឺ «អ្នកចេះគឺជាប់»

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនបាទី។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍ និងលើកទឹកចិត្ដក្មួយៗទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសាដោយសមត្ថភាពពិតប្រាកដរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ នៅតែតឹងតែងដូចឆ្នាំមុនៗដដែល គឺ «អ្នកចេះគឺជាប់»។ ឯកឧត្តមបានបន្ថែមថា នេះគឺជាឱកាសដ៏សំខាន់សម្រាប់ក្មួយៗគ្រប់រូបដើម្បីបង្ហាញនូវសមត្ថភាពដែលខ្លួនបានខិតខំរៀនសូត្រអស់រយៈពេល ១២ឆ្នាំកន្លងមក។ ការទទួលបាននិទ្ទេសល្អ នឹងក្លាយជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន…

ខ្យល់កន្រ្តាក់បានវាយប្រហារផ្ទះបណ្តែតទឹក០១ខ្នងខ្ទេចទាំងស្រុងនៅក្នុងមូលដ្ឋានផ្ទៃទន្លេសាប

ខេត្តបាត់ដំបង៖ ផ្ទះបណ្តែតទឹក០១ខ្នងត្រូវបានរងការវាយប្រហារក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតខ្ទេចទាំងស្រុងនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី២៧ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ រ៉េត ម៉ុម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ ហើយក្រោយទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ…

រដ្ឋបាលខេត្តប៉ៃលិនផ្តល់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកង ម៉ូតូដោយឥតគិតថ្លៃដល់បេក្ខជនអំឡុងពេលប្រឡងបាក់ឌុប

ប៉ៃលិន៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន ជម្រាបជូនដល់មាតាបីតា ឬអាណាព្យាបាល និងបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តប៉ៃលិន នាសម័យប្រឡង នៅថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពី ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងកងកម្លាំងមានសមត្ថកិច្ច បានរៀបចំកន្លែងស្នាក់នៅ អាហារ…

កម្ពុជាបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៤នាក់ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងពាក់ព័ន្ធបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងគ្មានលិខិតឆ្លងដែន

នៅថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៤នាក់ (ស្រី៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់…