ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបសំបុក Online Scam ក្នុងសង្កាត់អូរបែកក្អម
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះ នៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ មនុស្សប្រុសស្រីទាំង ២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ មានជនជាតិចិនចំនួន ១៦នាក់ ឥណ្ឌា ០១នាក់ ប៉ាគីស្ថាន ០២នាក់ ក្នុងនោះស្ត្រី ០១នាក់ និងនេប៉ាល់ចំនួន ០២នាក់។ ក្នុងនោះដែរ…
