អាជ្ញាធរខណ្ឌទួលគោក ចាប់ផ្តើមរុះរើសំណង់សាលាជ័យថាវី ខណៈក្រសួងរៀបចំដែនដីចាត់ទុកជាសំណង់ខុសច្បាប់
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមដាក់កម្លាំងចុះរុះរើសំណង់រោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងប្រតិកម្មទៅនឹងសកម្មភាពរបស់អាជ្ញាធរនេះថា ទីតាំងនេះគាត់សាងសង់ឡើងជាច្រើនឆ្នាំមកហើយ និងការធ្វើការរុះរើរបស់អាជ្ញាធរពេលនេះធ្វើឡើងដោយមិនស្មើភាពគ្នា ខណៈកន្លែងផ្សេងមិនធ្វើការរុះរើ។ ទាក់ទងនឹងបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក…
