ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មានមកពី ៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាព ពេលបំពេញការងារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មានចំនួន ៥៧រូប មកពី ៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ និងទីកន្លែង ងាយរងគ្រោះដទៃទៀត ក្នុងអំឡុងពេលដែលទាហានថៃ បាន វាយប្រហារមកលើកម្ពុជា។ អាវក្រោះ និងមួកសុវត្ថិភាពដោយមានស្លាកសញ្ញា អ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ការចែកអាវក្រោះ…
ថ្ងៃនេះជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ តាមអ្នកនាំពាក្យខាងលើ នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង…
រកឃើញដំរីញីចំនួន១ក្បាលនិងកូនទើបកើតចំនួន១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ចោរឈ្លានពានសៀម នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥…
កម្ពុជា-ថៃនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់
គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។ ការឯកភាពរវាងកម្ពុជា-ថៃនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសរបស់ប្រធានអាស៊ាន អំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ បានឱ្យដឹងថា កិច្ចប្រជុំបានរំឭកឡើងវិញនូវបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា , សេចក្តីសម្រេចរបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានជំរុញឱ្យកម្ពុជា-ថៃ…
រដ្ឋមន្រ្តីសុខាភិបាល ណែនាំ ៥ចំណុចសំខាន់ៗដល់មន្ត្រីក្រោមឱវាទ ឆ្លើយតបនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារឆ្នាំបន្ត ជាពិសេសផ្តោតសំខាន់ការងារអាទិភាពឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលឹក និងមតិណែនាំសំខាន់ៗមួយចំនួនឆ្លើយតបនឹងស្ថានភាពព្រំដែន កម្ពុជា–ថៃ ដោយ៖ ១) មន្រ្តីសុខាភិបាល ត្រូវបង្កើនការសហការគ្នា ជួយគាំទ្រនូវគ្រប់មធ្យោបាយ មានភាពម្ចាស់ការ លំនឹងនិងច្បាស់លាស់ទាំងការបម្រើសេវាសុខាភិបាលនៅអង្គភាព និងការងារព្រំដែន។ សូមកុំបណ្តោយឱ្យកើតមានបញ្ហា ក្នុងពេលដែលយើងកំពុងជួបប្រទះបញ្ហា។ ២)…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយលោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយ…
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាសាធារណៈ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការចុះត្រួតពិនិត្យដំណើរការជំរឿននេះ ធ្វើឡើងនៅទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៧ ទទួលខុសត្រូវលើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ចាប់រាប់ពីដំណាក់កាលដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី ៧មកទល់បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់។ ចាប់ផ្ដើមដំបូងដោយការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋារចនាសម័្ពន្ធតាមក្រសួងស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលកំពុងអនុវត្តនាពេលនេះ។ ការអនុវត្តការងារជំរឿនចាប់ផ្ដើមដំបូងនៅតាមក្រសួងស្ថាប័ន រួចបន្តការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ។ ជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ…
អាជ្ញាធរខេត្តតាកែវ ជំរុញឱ្យសេវាករអគ្គិសនីពង្រឹងគុណភាពសេវា និងធានាសុវត្ថិភាពបណ្តាញ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
(ខេត្តតាកែវ)៖ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ បានដាក់ចេញនូវការណែនាំដល់បណ្ដាសេវាករអគ្គិសនីទូទាំងខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវា និងការរៀបចំបណ្តាញខ្សែភ្លើងឱ្យមានរបៀបរៀបរយ ដើម្បីធានាបាននូវទំនុកចិត្ត និងសុវត្ថិភាពជូនអ្នកប្រើប្រាស់។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការផ្គត់ផ្គង់ចរន្តអគ្គិសនី រវាងរដ្ឋបាលខេត្ត និងសេវាករអគ្គិសនី កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។ លោក យង់ សុវឌ្ឍនា បានមានប្រសាសន៍បន្តថា អាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ គឺ អគ្គិសនីគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ហើយក្នុងនោះ សេវាករត្រូវគិតគូរឱ្យបានដិតដល់នូវគុណភាពសេវាកម្ម…
អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកឱ្យបានល្អប្រសើរ ទាំងការស្នាក់នៅ ស្បៀងអាហារ និងសុខភាព
(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានដោយយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកឱ្យបានល្អប្រសើរ ទាំងការស្នាក់នៅ ស្បៀងអាហារ និងសុខភាព ។ ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគថវិកាមួយចំនួន ចែកជូនដល់គ្រួសារវីរៈកងទ័ព និងបងប្អូនជនភៀសសឹកដែលមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-សៀម ជិត២០០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ដោយសួរសុខទុក្ខដោយក្តីអាណិតស្រឡាញ់…
អភិបាលខេត្តតាកែវ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារវីរកងទ័ពពលី, គ្រួសារវីរកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន ២២២នាក់
(ព្រៃវែង) ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ គ្រួសារវីរកងទ័ពពលី គ្រួសារវីរកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន ២២២នាក់ ចំនួន ៦ឃុំ ក្នុងស្រុកអង្គបុរី មកពីខេត្តកកោះកុង ពោធិសាត់ បាត់ដំបង ឧត្តមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ៕
