យោធាថៃបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី

សន្និសីទសារព័ត៌មាន ស្តីពី «ស្ថានការណ៍ចុងក្រោយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ ជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាជនខ្មែរ១រូបបាត់បង់អាយុជីវិត និង ៣នាក់ទៀតរងរបួស ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅវេលាម៉ោង…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្កោលទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ថៃ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងរបួស ៣ នាក់

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ១ នាក់ និងរបួស ៣ នាក់។ តាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី បានសរសេរថា ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។…

ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដាក់ផែនការទិញស្រូវ ៤ម៉ឺនតោន ក្នុងអំឡុងពេលស្រូវជន់ជោរឆ្នាំនេះ

លោកស្រី ឃី មុនី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice (Cambodia )CO.,LTD បានអោយដឹងថាគិតមកដល់ថ្ងៃទី១១វិច្ឆិកានេះ ក្រុមហ៊ុនបានទិញស្រូវពីកសិករបានចំនួន១៥០០០តោនហើយ បន្ទាប់ពីបានប្រមូលទិញអស់រយៈពេល១៦ថ្ងៃកន្លងមកនេះ។ លោកស្រី ឃី មុនី បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មានថា ក្រុមហ៊ុនមានផែនការទិញស្រូវពីកសិករខ្មែរពី៣ម៉ឺន៥សែនទៅ៤ម៉ឺនតោននិងអាចលើសពីផែនការនេះរហូតអស់ស្រូវក្នុងអំឡុងពេលប្រមូលផលស្រូវវស្សាឆ្នាំនេះ។ លោកស្រីក៏បានអរគុណដល់រាជរដ្ឋាភិបាលដែលបានទំលាក់ទុនបង្វិលដល់បណ្តាក្រុមហ៊ុននិងរោងម៉ាសុីនក្នុងស្រុកដើម្បីមានលទ្ធភាពបង្កើនបរិមាណទិញស្រូវស្តុកទុកពេលនេះ។ បើតាមក្រុមហ៊ុននាំចេញអង្ករ Amru Rice (Cambodia) CO.,LTDបានអោយដឹងថា សាខាទាំង៣របស់ក្រុមហ៊ុននេះ ដែលមានទីតាំងនៅខេត្តធំៗទាំង៣ មានផែនការទិញស្រូវ៣ដងទៅតាមរដូវកាលច្រូតកាត់ស្រូវប្រាំងនិងវស្សាសរុបយ៉ាងតិច១២ម៉ឺន-១៥មុឺនតោនក្នុងមួយឆ្នាំ៕

ចាប់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ នៅខណ្ឌកំបូល

(ភ្នំពេញ) ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួន ស្ថិតនៅបុរី ម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមិនត្រូវសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី និងអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាននោះទេ

អ្នកសារព័ត៌មានមិនត្រូវសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី និងសម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបានផ្សព្វផ្សាយនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ។ នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការរម្លឹកដល់អ្នកសារព័ត៌មាន សូមកុំសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី, សម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន និងសម្ភាសអ្នកមានវិបល្លាសសតិស្មារតី, ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗផងដែរ ។…

ឯកឧត្ដម ប៉ែន អៀតយៀន ឯកឧត្តម មាស រដ្ឋា ឯកឧត្តម សាន សាង ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារនិងបងប្អូន​អង្គការ​សមាគម​ខែ្មរ​ក្រោមដែលនៅកម្ពុជា និងព្រះ​សង្ឃ​ខ្មែរ ដែលមាន​ដើមកំណើតខ្មែរក្រោម បាននាំយកគ្រឿងឧបភោគ បរិគោគមកជូនដល់ស្នងការនរគបាលខេត្ដឧត្តមានជ័យ

(ខេត្តឧត្តរមានជ័យ) ព្រឹកថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន អៀតយៀន ឯកឧត្តម មាស រដ្ឋា ឯកឧត្តម សាន សាង ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារនិងបងប្អូន​អង្គការ​សមាគម​ខែ្មរ​ក្រោមដែលនៅកម្ពុជា និងព្រះ​សង្ឃ​ខ្មែរ ដែលមាន​ដើមកំណើតខ្មែរក្រោម បាននាំយកគ្រឿងឧបភោគ បរិគោគមកជូនដល់ស្នងការនរគបាលខេត្ដឧត្តមានជ័យ…

អាជ្ញាធរខណ្ឌទួលគោក ចាប់ផ្តើមរុះរើសំណង់សាលាជ័យថាវី ខណៈក្រសួងរៀបចំដែនដីចាត់ទុកជាសំណង់ខុសច្បាប់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមដាក់កម្លាំងចុះរុះរើសំណង់រោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងប្រតិកម្មទៅនឹងសកម្មភាពរបស់អាជ្ញាធរនេះថា ទីតាំងនេះគាត់សាងសង់ឡើងជាច្រើនឆ្នាំមកហើយ និងការធ្វើការរុះរើរបស់អាជ្ញាធរពេលនេះធ្វើឡើងដោយមិនស្មើភាពគ្នា ខណៈកន្លែងផ្សេងមិនធ្វើការរុះរើ។​ ទាក់ទងនឹងបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក…

ករណីឆបោកយកចិញ្ចៀនកាឡៃ ទៅដូរយកចិញ្ចៀនមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកបន្ទាយមាស

(កំពត) ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១៖១៥នាទី មានករណីឆបោក (យករបស់កាឡៃ ដូរយកមាស) នៅផ្សារទូកមាស ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អួន គន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ សមត្ថកិច្ចបាន បានឱ្យដឹងទៀតថា ជនសង្ស័យបានយកចិញ្ចៀនរលីងកាឡៃ…

កាស៊ីណូ ស៊ីលវើរ ស្តារ នៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កាមានចំនួន ០៦នាក់ (ស្រ្តី ០១នាក់) ប៉ាគីស្ថាន ០៧នាក់ (ស្រ្តី…

កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១

ឧត្តរមានជ័យ៖​ កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១ ដែលនឹងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ​ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ​ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយកម្ពុជា​ និងថៃ បានឯកភាពគ្នាលើការដកអាវុធធុនធ្ងន់​ ៣ប្រភេទ ចេញពីព្រំដែន។ ដំណើរការនៃការកែសម្រួលអាវុធធុនធ្ងន់ក្នុងដំណាក់កាលទី១នេះ ត្រូវធ្វើឡើងក្នុងរយៈពេល​ ៣សប្តាហ៍ ចាប់ពីថ្ងៃទី១…