បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅឃុំតាគ្រាម ស្រុកបាណន់

(បាត់ដំបង) ៖ បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះដែលបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនខាងលើមានឈ្មោះ អុល អេនឌី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយជនរងគ្រោះគឺជាមនុស្សដែលប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ។ ក្រោយពេលកើតហេតុ យោងតាមការត្រួតពិនិត្យរបស់ជំនាញព្រមទាំងសាក្សីបំភ្លឺ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់, ជនដៃដល់ជនជាតិចិន និងខ្មែរ សរុបចំនួន ៨នាក់ ត្រូវបានចាប់ខ្លួន ខណៈជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងតាមរយៈទូរស័ព្ទដៃ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍…

រឿងដែលគួរឱ្យអស់សំណើច អ្នកកាសែតឈ្មោះ សុខ ច័ន្ធដារ៉ា ចូល Comment ក្នុង Facebook ផ្ទាល់ខ្លួនរបស់ លោក ប្រាក់ វាស្នា ដោយលើកឡើងថា អង្គភាពខ្លួនមិនល្បី ឱ្យអង្គភាពផ្សេងជួយផ្សាយ ដល់ពេលគេផ្សាយ បែរជាមានចិត្តទុច្ចរិតប្ដឹងទារសំណងជំងឺចិត្តចំនួន ១០លានរៀល ទៅអធិការដ្ឋាននគរបាលស្រុកសំរោង និងបន្តនីតិវិធីដល់អយ្យការអមសាលាដំបូងខេត្តតាកែវទៅវិញ

ថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ October 1, 2025 តើត្រឹមត្រូវទេករណី លោកប្រាក់ វាស្នា និពន្ធនាយករងអង្គភាព សារព័ត៌មាន អេស ធី ឌី ញូសិ៍ (សម្លេងអមតៈ ) ត្រូវបាន បុគ្គល ឈ្មោះ សុខ ច័ន្ធដារ៉ា ប្ដឹងទៅអធិការដ្ឋាននគរបាលស្រុកសំរោង…

ការដ្ឋានបូមខ្សាច់មួយកន្លែងនៅស្រុកក្រគរ ដែលក្មេង ២នាក់ស្លាប់ មិនទាន់ផ្ដល់សំណងឱ្យជនរងគ្រោះផង ស្រាប់តែទទួលបានច្បាប់ត្រឹមត្រូវ

Mr. SOTHEADIN.KEO STD NEWS ONLINE24.& SK NEWS ONLINE: ខេត្តពោធិ៍សាត់៖ ករណីរណ្ដៅ នៃការដ្ឋានបូមខ្សាច់ក្រុម ហ៊ុន១កន្លែង នៅស្រុកក្រគរធ្វើឲ្យក្មេងស្រីពីរនា..ក់ស្លា..ប់មិនទាន់បានទទួលសំណងត្រឹមត្រូវផងនោះ ស្រាប់តែមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនបូមខ្សាច់នេះទទួលបានច្បាប់ត្រឹមត្រូវដើម្បីធ្វើអាជីវកម្មកាលពីថ្មីៗនេះ។ ដូច្នេះមានន័យថា អំឡុងពេលការកសាងវិនាសកម្មធ្វើ ឲ្យក្មេង ២នា..ក់ស្លា..ប់,កាលណោះការដ្ឋានខ្សាច់នេះ គឺសេះហោះគ្មានច្បាប់ទម្លាប់ទេ។ ខុសទាំងច្បាប់ទម្លា..ប់, ខុសទាំងមិនសងថ្លៃជីវិ…តមនុស្ស។ បើទោះជាការដ្ឋានបូមខ្សាច់,គ្មានច្បាប់ទ..ម្លាប់ក៏ដោយ នៅពេលមានករណីក្មេងស្លាប់ក្នុងការដ្ឋានរបស់ខ្លួន ក៏ក្រុមហ៊ុននេះនៅតែមិនញញើតច្បាប់ ដោយមិនព្រមសងសំណងថ្លៃជីវិត ឱ្យក្រុមគ្រួសារកុមារីរងគ្រោះនោះឡើយ។ ប្រជាពលរដ្ឋក្រីក្រនៃយើង នៅខេត្តពោធិ៍សាត់និយាយថា ជីវិតអ្នកក្រីក្រ…

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល សម្រេចបង្កើនថវិការហូតដល់៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើនថវិកាពី៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅ៨ពាន់លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ខាងមុខ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ធ្វើឡើងនៅក្រសួងមហាផ្ទៃ។ សូមជម្រាបថា…

ព្រោះតែទំនាស់រឿងដណ្ដើមកូនគ្នា មានករណីបាញ់មនុស្សស្លាប់ម្នាក់ និងរបួស ៤នាក់ នៅស្រុកវាលវែង

(ពោធិ៍សាត់) ៖ ដោយអនុវត្តតាមមតិចង្អុលការ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង បង្រ្កាប​ករណីឃាតកម្ម (ប្រើអាវុធខ្លី K54 បាញ់សម្លាប់មនុស្សស្រី​ ០១​នាក់​ និងរបួស​ ០៤​នាក់​។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៤០​នាទី នៅលើផ្លូវជាតិ៥៥​ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិត​ក្នុងភូមិឯកភាព…

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារជំនាញចុះ​ពិនិត្យ​ស្ថានភាពទឹកជំនន់ នៅខេត្ដរតនគិរី

(ខេត្ដរតនគិរី) ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរដោយ លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី និងមន្រ្ដី​ជំនាញ​ពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពភាពទឹកជំនន់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ នាដំណើរចុះពិនិត្យនោះ ឯកឧត្ដមរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបាន​ជួបសំណះសំណាលសាកសួរព័ត៌មាន អំពីផលប៉ះពាល់ដំណាំកសិកម្ម ជាមួយ​និង​អាជ្ញាធរ នៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ និងបានចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅតាមភូមិសាស្រ្ដជន់លិចផ្ទាល់។…

ទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩កន្លែង ត្រូវបានគយចល័តខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបានរកឃើញម៉ូតូគ្មានពន្ធនាំចូលជាង ១៥០គ្រឿង

មន្ត្រីគយចល័ត បានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ០៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលជាង ១៥០គ្រឿង និងបានចាប់ឃាត់យកមកអនុវត្តទៅតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ ០៩ទីតាំង ដោយមានការសុំសហការពីខាងគយចល័ត លោកបានដឹកនាំកម្លាំងផ្ទាល់ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលត្រឹមត្រូវចំនួន ១៥១គ្រឿង។ លោក បានបញ្ជាក់បន្ថែមថា ទីតាំងទាំង ០៩ខាងលើមាន៖ ទីតាំងទី១៖ ម្ចាស់ឈ្មោះ ហុង ទី…

គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ ខេត្តរតនគិរី ស្ថិតក្នុងកម្ពស់ទឹក ១៣,៦៧ម៉ែត្រ

(ខេត្តរតនគិរី) ៖ ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅខេត្តរតនគិរី បានបង្កឱ្យរងផលប៉ពាល់ស្រុកចំនួន ០២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះស្រុកលំផាត់ ប៉ះពាល់ចំនួន ០៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៣.៤៦៧ គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន ០៥ឃុំ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៩៨៣គ្រួសារ។ អាជ្ញាធរ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានសម្របសម្រួលជម្លៀសប្រជាជនដែលងាយរងគ្រោះ មិនមានមធ្យោបាយទៅកាន់ទីទួលសុវត្ថិភាពបានចំនួន ១៧៥គ្រួសារ។ សូមបញ្ជាក់ នៅក្នុងភាពគ្រោះមហន្តរាយទឹកជំនន់នេះ ពុំបានបង្កឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

មុខសញ្ញាឆក់កាបូប ៣នាក់ នៅស្រុកបសេដ្ឋ ត្រូវបានសមត្ថកិច្ចស្រាវ​ជ្រាវឃាត់ខ្លួន បន្ទាប់​ពីធ្វើសកម្មភាព​បាន ៣៤ម៉ោង

(កំពង់ស្ពឺ) ៖ ដោយបានការដឹកនាំបញ្ជារបស់លោកឧត្ដ​មសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ និងការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិ​ការនគរបាលស្រុកប​សេ​ដ្ឋ​ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ​ បានធ្វើការសហការស្រាវជ្រាវ ករណីក្រុមចោ​រឆក់កាបូ​ប​ជនរង​គ្រោះ ឈ្មោះ ឃឹម ដានីន ភេ​ទប្រុស អាយុ ២៨ឆ្នាំ រស់​នៅភូមិថ្លុកបី ឃុំកាត់​ភ្លុក ស្រុកបសេដ្ឋ ដឹកប្រពន្ធមក​លេងស្រុកកំណើត នៅចំ​ណុច​លើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទព័ម្រាក់ ឃុំកក់ ស្រុកបសេ​ដ្ឋ ខេត្តកំពង់ស្ពឺ។ តាមការស្រាវជ្រាវ កម្លាំងជំនាញកំណត់បា​នអត្ដសញ្ញាណជ​នស​ង្ស័​យ​…