ព័ត៌មានថ្មីៗ

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៦៖ ការដាស់តឿន និងការអំពាវនាវឱ្យមានការយោគយល់ រដ្ឋបាលឃុំស្រែរនោង បើកកិច្ចប្រជុំបិទបញ្ចប់គម្រោងស្ថាបនាផ្លូវក្រាលគ្រួសធម្មជាតិ ១០០% ក្នុងភូមិត្រាច លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ថ្នាក់ដឹកនាំស្រុកត្រាំកក់ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរី សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត

សមត្ថកិច្ចស្រុកគាស់ក្រឡ ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីកាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ

បាត់ដំបង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤៥នាទី នៅចំណុចអូរអាម៉ន ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានទទួលបណ្ដឹង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​ បានធ្វើសកម្មភាពកាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ សឺម ហ៊ុច ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល…

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ ឈរជើងនៅចំណុចអានសេះ ដែលមានបញ្ហាសុខភាព

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឆ្លៀតឱកាសមុនចូលរួមពិធីបុណ្យរុក្ខទិវា បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ នៃវីរសេនាតូចស៊ើបការណ៍ ឈរជើងនៅចំណុចអានសេះ ខេត្តព្រះវិហារ ដែលមានបញ្ហាសុខភាព ពុលផ្សែងគីមី មានអាការចុកដើមទ្រូង ទន់ដៃជើង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយទទួលបានការយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ។ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការគោរពអរគុណ និងមានមោទនភាពជាខ្លាំង ចំពោះវីរភាពដ៏អង់អាចរបស់ប្អូន ដែលហ៊ានលះបង់ពលី ស៊ូស្លាប់ ដើម្បីជាតិមាតុភូមិរបស់យើង…