សាច់បង្កក ដូចជា ជង្គង់មាន់ ស្លាបមាន់ ក្ដាម ជិត ១តោន ទើបត្រូវបានដុតកម្ទេចចោលមុននេះ ដោយកាលពីម៉ោង ៣ ទាបភ្លឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងនរគបាលប៉ុស្ត ការពារ ព្រែកកោះយ៉ នៃវរ:នគបាលការពារព្រំដែនជើងទឹកលេខ២៦៩ ខេត្តកោះកុង បានឃាត់ទូកដឹកសាច់បង្កកពីថៃ តាមផ្លូវទឹកចូលខេត្តកោះកុង រឹបអូសបានសាច់បង្កកជាច្រើនប្រភេទ ព្រមទាំងឃាត់ខ្លួនមនុស្សបាន ៣នាក់។
ក្រៅពីសាច់បង្កកដែលបានដុតកម្ទេចចោលខាងលើនេះ ក្នុងនោះក៏មាន ក្ដាមសករស់ជាច្រើនកេស ត្រូវបានលែងនៅ ពាមក្រសោម និងមានទំនិញស្ងួតដូចជា កាហ្វេ ថ្នាំលាបផ្ទះ ទឹកអាស៊ីត ត្រូវបានរក្សាទុកនៅស្នងការ។
នេះជាករណីទី៣ នៃការបង្ក្រាបទូចលួចដឹកផលិតផលខុសច្បាប់ពីភាគីថៃ ចូលមកទឹកដីខេត្តកោះកុង កម្ពុជា។ សមត្ថកិច្ចនៅបន្តបង្កើនការតាមដានមុខសញ្ញាបន្ថែមទៀត ដើម្បីបន្តអនុវត្តតាមច្បាប់ ក៏ដូចជាការដាក់បទបញ្ជាពី សម្ដេចតេជោ ហ៊ុន សែន ឱ្យបង្ក្រាម ឈ្មួញ និងមន្ត្រីខិលខូច ដែលបានលួចលាក់នាំយកទំនិញពីថៃចូលមកកម្ពុជា៕