(ស្រុកឈូក ខេត្តកំពត )ប្រជាពលរដ្ឋមានក្ដីបារម្ភអំពីព្រៃសហគមន៍ភ្នំទ្រនាប់ឬស្សីនិងភ្នំកូនឆ្កែ ស្ថិតនៅភូមិដុំផ្ដៅ ភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតនិងបាត់បង់ដោយមន្ត្រីគ្រាប់ល្ពៅ កន្ទេលធំបន្លំដេក។

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦

ដែលមានផ្ទៃក្រឡានៅសេសសល់ទី១.ភ្នំទ្រនាប់ឬស្សី នៅសល់១០៤ហិតា ទី២.ភ្នំកូនឆ្កែនៅសល់២០៩ហិតាអង្គភាពយើងខ្ញុំបានទទួលបាននូវឯកសារពីប្រភពសុំមិនបញ្ចេញឈ្មោះ ដោយពួកគាត់ខ្លាចក្រែងមានតែតូលេខខ្លាចមានអ្នកមានអំណាចរៀបចំជាប្រព័ន្ធដើម្បីលេបត្របាក់យកដីសហគមន៍ពុះជ្រៀកលក់ជាប្រយោជន៍ផ្ទាល់ខ្លូនដូចកាលពីពេលថ្មីៗនេះ មានមន្ត្រីដែនដីនគរូបនីយកម្ម និងសំណង់ស្រុកឈូកម្នាក់ មិនស្គាល់ត្រកូល តាមប្រជាពលរដ្ឋច្បាស់ការរៀបរាប់ប្រាប់ថា(ឈ្មោះមីញ ឬ អាចហៅថា ឈួន មិញ ) ជាអ្នកដឹកកូនចេកនិងរថយន្តកូរ៉េ ហើយមន្ត្រីរូបនោះជិះរថយន្តហ្វូតតាមពីក្រោយបញ្ជារអោយកូនចៅកាប់ព្រៃឈើដើម្បីដាំកូនចេកជំនួសវិញ។

បន្ទាប់ពីអង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ រួចមកមានមន្ត្រីរដ្ឋបាលព្រៃឈើនិងលោកមេឃុំត្រពាំងភ្លាំង បានចុះដកកូនឈើដែលបានដាំរំលោភដីរដ្ឋ ចំនួន៦៥ ដើមក្រោយមកលោក ថាវ សុវណ្ណារ៉េត មេឃុំត្រពាំងភ្លាំង ប្រាប់សម្លេងអអមតៈថារដ្ឋបាលព្រៃឈើបានធ្វើកិច្ចសន្យាជាមួយឈ្មោះឈួន ហួរ ជាប្រជាពលរដ្ឋ តាមប្រភពលើកឡើងថាអ្នកស្រីឈួន ហ៊ួរ ជាបងរបស់បុគ្គលជាមន្ត្រីភូមិបាលស្រុកឈូក ដែលបានបញ្ជាឲ្យកម្មករដាំកូនឈើដែលជាប់ក្បាលដីរបស់ខ្លួនថាបានទិញជាប់ជើងភ្នំជំនួសវិញ អង្គភាពសារព័ត៌មានយើងខ្ញុំព្យាយាមទំនាក់ទំនងនិងផ្ញើសារទៅលោក រស់ សាមឿនអភិបាលស្រុកឈូកច្រើនដងលោកមើលហើយមិនឆ្លើយតបនិងមិនលើកទូរសព្ទច្រើនដល់ផងដែរ។

ជុំវិញករណីខាងលើប្រជាពលរដ្ឋសំណូមពរដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មេត្តាដាក់បទបញ្ជាយ៉ាងតឹងរឹងចំពោះលោកសួន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ មេត្តាបើកការស៊ើបអង្កេតជុំវិញករណីខាងលើនេះឲ្យបានហ្មត់ចត់បំផុតដើម្បីស្រាវជ្រាវរកការពិត ហ្នឹងផ្ដន្ទាទោសដល់បុគ្គលខាងលើឲ្យធ្ងន់ធ្ងរបំផុតដើម្បីរក្សាបាននៅព្រៃសហគមន៍ឲ្យបានគង់វង្សយុវង្វែង

និងឆ្លៀតក្នុងឱកាសនេះផងដែរប្រជាពលរដ្ឋក៏សូមសំណូមពរដល់លោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគារធិការដ្ឋានក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតចំពោះបុគ្គលដែលជាមន្ត្រីភូមិបាលស្រុកឈូកដែលមានឈ្មោះខាងលើ តាមប្រភពច្បាស់ការបានប្រាប់អ្នកសារព័ត៌មានយើងថាជាមន្ត្រីភូមិបាលស្រុកឈូកពិតប្រាកដមែនហើយដោយឡែកលោកអភិបាលស្រុកឈូកព្យាយាមមិនលើកទូរសព្ទអង្គភាពសារព័ត៌មានសម្លេងអមតៈ។

ហើយប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាលោកបើកការស៊ើបអង្កេតចំពោះមន្ត្រីខាងលើដើម្បីយកទៅដាក់ទោសទ័ណ្ឌតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាកំណត់ ។

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *