រាជធានីភ្នំពេញ៖ នៅក្នុងការផ្សាយផ្ទាល់ (Live) នាដប់យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ លោក ផែង វណ្ណៈ បានចេញមុខអះអាង និងបញ្ជាក់យ៉ាងច្បាស់ៗជាសាធារណៈថា លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនមានការពាក់ព័ន្ធភាគរយណាមួយ ទៅនឹងរឿងរ៉ាវសង្ស័យពាក់ព័ន្ធនឹងទឹកប្រាក់បង់ប្រចាំខែចំនួន ១០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុន «ជឹម រតនៈសឹង្ហ» នោះឡើយ។

ការផ្តល់ភាពយុត្តិធម៌ និងការកសាងទំនុកចិត្តឡើងវិញ

ការចេញមុខបំភ្លឺជាសាធារណៈនាពេលនេះ មិនត្រឹមតែជាការជួយផ្ដល់ភាពយុត្តិធម៌ និងស្ដារកិត្តិយសជូនដល់សាមីខ្លួន (លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជម្រះនូវមន្ទិលសង្ស័យទាំងឡាយរបស់សាធារណជន ដែលតែងតែជឿជាក់ និងផ្តល់ទំនុកចិត្តលើថ្នាក់ដឹកនាំរូបនេះនាពេលកន្លងមក។

ព្រឹត្តិការណ៍នេះ បានស្តែងឱ្យឃើញថា «យុត្តិធម៌ និងតម្លាភាព» តែងតែត្រូវ បានបង្ហាញឡើងវិញយ៉ាងច្បាស់លាស់ នៅពេលដែលភស្តុតាង អង្គហេតុ និងការពិត ត្រូវបានប្រមូលយកមកលាតត្រដាងជាសាធារណៈ៕

 


Leave a Reply

Your email address will not be published. Required fields are marked *