ខេត្តព្រះសីហនុ៖ កងកម្លាំងនគរបាលនៃនាយកដ្ឋានការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយទទួលបានបទបញ្ជា និងការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ចុះបង្ក្រាបបទល្មើសលើលំហសមុទ្រ ស្ថិតនៅចំណុចជិតកោះឬស្សី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំលើផ្ទៃសមុទ្រនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន សរុបចំនួន ៧នាក់ ព្រមទាំងដកហូត និងរឹបអូសនូវវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន រួមមាន៖

  • សារធាតុញៀន៖ គ្រឿងញៀនសរុបប្រមាណ ជិត ១តោន

  • អាវុធ និងគ្រាប់រំសេវ៖ អាវុធវែង-ខ្លីជាច្រើនដើម និងគ្រាប់កាំភ្លើងមួយចំនួនធំ។

បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ៧នាក់ ព្រមទាំងវត្ថុតាងទាំងអស់ មកកាន់បញ្ជាការដ្ឋាន ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន ព្រមទាំងបន្តស្រាវជ្រាវស្វែងរកបណ្តាញពាក់ព័ន្ធក្នុងបទល្មើសឆ្លងដែនដ៏ធំមួយនេះ។

ប្រតិបត្តិការដ៏ជោគជ័យនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការការពារសន្តិសុខតាមដែនសមុទ្រ និងការទប់ស្កាត់រាល់សកម្មភាពរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដើម្បធានានូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed