(បាត់ដំបង) ៖ បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះដែលបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនខាងលើមានឈ្មោះ អុល អេនឌី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយជនរងគ្រោះគឺជាមនុស្សដែលប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ។
ក្រោយពេលកើតហេតុ យោងតាមការត្រួតពិនិត្យរបស់ជំនាញព្រមទាំងសាក្សីបំភ្លឺ សពរបស់ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន បន្ទាប់មកបានប្រគល់ឱ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕


