(ពោធិ៍សាត់)៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានកាចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ នៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងពន្ធនាគារ។

ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានធ្វើការណែនាំនូវអនុសាសន៍សំខាន់ៗ មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រី នូវចំណុចសំខាន់ៗមួយចំនួន ៖
– ពង្រឹងលើការពិនិត្យឆែកឆេរវត្ថុហាមឃាត់ ទូរស័ព្ទដៃ និងគ្រឿងញៀន នាំចូលក្នុងពន្ធនាគារ
– ពង្រឹងវត្តមានមន្ត្រី និងមិនត្រូវអនុញ្ញាតឱ្យទៅបម្រើការងារនៅអង្គភាពខាងក្រៅជាដាច់ខាត
– ពង្រឹងប្រព័ន្ធសុវត្ថិភាពសន្តិសុខនៅតាមអគារ
– រៀបចំប្រព័ន្ធបង្ការការពារអគ្គីភ័យ
– ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យរបស់មន្ត្រី និងជនជាប់ឃុំ
– ពង្រឹងការគ្រប់គ្រងជនជាប់ឃុំ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ពន្ធនាគារ
– ត្រៀមបង្ការការពារជំងឺឆ្លងថ្មីៗ
– ហ្វឹកហាត់ប្រើប្រាស់អាវុធ និងសមយុទ្ធជាប្រចាំ
– ហាមឃាត់ដាច់មិនអនុញ្ញាតឱ្យមានការប្រព្រឹត្តល្បែងអនឡាននៅក្នុងពន្ធនាគារ
– អភិវឌ្ឍជំនាញឌីជីថល និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

នៅចុងក្រោយ ឯកឧត្តមក៏បានកោតសរសើរ និងលើកទឹកចិត្តឱ្យមណ្ឌលបន្តអភិវឌ្ឍកម្មវិធីអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារផលិតកម្ម កសិកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង និងការកែប្រែអាកប្បកិរិយាជនជាប់ឃុំឱ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាល៕


Leave a Reply

Your email address will not be published. Required fields are marked *