ដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀនតាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
(បន្ទាយមានជ័យ)៖ ដើម្បីជាជយយគាំទ្រដល់ការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន បឋមសិក្សាកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ សហការជាមួយដៃគូនានា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថល តាមសាលារៀនមួយចំនួន។ ចំពោះដំណោះស្រាយបច្ចេកវិទ្យាបន្ទាន់ដែលបានដាក់ឱ្យប្រើប្រាស់រួមមាន បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server និង Local Wi-Fi Hotspot) ដែលជាឧបករណ៍ផ្ទុកមាតិកាសិក្សាទំហំ ២ តេរ៉ាបៃ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សចូលប្រើប្រាស់ និងទាញយកសៀវភៅជាង ៣,០០០ ក្បាល និងវីដេអូបង្រៀនរាប់ពាន់ឃ្លីប…
