បង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥០,០០០$ សង្គ្រោះបានជនរងគ្រោះ ៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យ ៥នាក់
ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ…
