(តាកែវ)៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំរោង អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋបាលឃុំស្រែរនោង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងបិទបញ្ចប់គម្រោងស្ថាបនាផ្លូវក្រាលគ្រួសធម្មជាតិ ចំនួន ០១ខ្សែ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរ ១០០%។
ព័ត៌មានលម្អិតនៃគម្រោង៖
-
ប្រភេទផ្លូវ៖ ក្រាលគ្រួសធម្មជាតិ
-
ប្រវែងសរុប៖ ២,៦៤៧ ម៉ែត្រ
-
ទីតាំង៖ ស្ថិតក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ
-
ប្រភពថវិកា៖ គម្រោងមូលនិធិឃុំ ឆ្នាំ២០២៥
កិច្ចប្រជុំបិទគម្រោងនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើគុណភាពបច្ចេកទេស និងលទ្ធផលសម្រេចបានជាក់ស្តែង មុននឹងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។ ផ្លូវមួយខ្សែនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងភូមិត្រាច ក៏ដូចជាភូមិនៅក្បែរខាងផងដែរ។
ក្នុងឱកាសនោះ អាជ្ញាធរឃុំក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាជួយថែរក្សា និងកុំបើកបរលើសទម្ងន់កំណត់ ដើម្បីធានាឱ្យផ្លូវនេះមានភាពជាប់កក់ក្តៅ និងប្រើប្រាស់បានយូរអង្វែងសម្រាប់ជាប្រយោជន៍រួមក្នុងសហគមន៍៕

