ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន នៅតែជាអាទិភាពចម្បង ដើម្បីបម្រើដល់ការធ្វើដំណើរ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ នេះ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកត្រាំកក់ រួមជាមួយ លោក ទូច ចន្ធី អភិបាលរង ស្រុក និងសហការី ជាមន្ត្រីបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ជាប្រភេទ ផ្លូវបេតុងអាមេ ប្រវែងសរុប ១,៧៤០ ម៉ែត្រ ឆ្លងកាត់ភូមិចុងអាង និងភូមិត្រពាំងថ្លាន់ ក្នុងឃុំឧត្តមសូរិយាជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ ។
តាមការបញ្ជាក់របស់លោក កេត ម៉ៅ អភិបាល ស្រុកត្រាំកក់ ថាសមិទ្ធផលថ្មីនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើររបស់សិស្សា នុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងសុវត្ថិភាព៕





