ឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្រោយកាប់ជនរងគ្រោះរបួសដៃ នៅសង្កាត់បឹងទំពន់ទី២
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ ចាប់ភ្លាមៗ ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្ដាលឱ្យរងរបួសដៃ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចបណ្ដោយផ្លូវលេខ៨៥ បេតេ ក្នុងភូមិត្នោតជ្រំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់ សុមានិត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៨ តាមផ្លូវ៨៩ បេតេ…
