រយៈពេល ៧ថ្ងៃក្នុងខែកញ្ញានេះ សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង និងជនងប់នឹងល្បែងជាង ៧០នាក់ មានបញ្ជូនទៅតុលាការ និងយកទៅអប់រំណែនាំ
(ភ្នំពេញ)៖ សមត្ថកិច្ចមូលដ្ឋាននៅតែបន្តបង្ក្រាបករណីក្មេងទំនើង និងល្បែងស៊ីសងមិនដកដៃឡើយ ដោយរយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប ១៥ករណី ឃាត់ខ្លួនមនុស្ស ៥៩នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ០៥ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន ១៨នាក់។ នេះបើយោងតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ លោក ទូច សុឃៈ…
