Month: January 2026

អាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់​យក​វត្ថុ​តាង​ជាង ៣០ម៉ឺនគ្រឿង

(ភ្នំពេញ)៖ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដែល​ក្មេង​ៗ​សិស្ស​សាលា​មួយចំ​នួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវ​លេខ​១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទ​ប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កង​រាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមាន​ការ​សម្រប​សម្រួល​នីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​បង្ក្រាប​កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង…

នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត ៨០នាក់ បញ្ជូនទៅតុលាការ!

ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងចំនួន២១ករណី ឃាត់ខ្លួនមនុស្ស៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនពួកគេទាំងអស់នោះទៅតុលាការ ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និងកំពុងស្វែងរកចាប់ខ្លួន។ សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ…

រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ និតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់យល់ ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រមាន បីមាត្រា។ ចំណែកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ បច្ចុប្បន្នមានប្រទេស១៧១ បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ។…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅចំណុចដីឡូត៍មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥៖៤០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់នៅចំណុចខុនដូមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២១៖៤៥នាទី មានករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចេញពីចំណុចសណ្ឋាគារ PTH អគារលេខ២២D ផ្លូវ៣៦៨ ភូមិ៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទៅលើជនរងគ្រោះឈ្មោះ DANG THI THUY TRANG ភេទស្រី…

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងដាក់ចេញនូវបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី ដែលបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។ បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ១០នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ នៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីប្លន់យកម៉ូតូ (វា.យយកម៉ូតូ) នៅចំណុចស្ថានីយ៍ចាក់ហ្គាសLPG…

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចូលទស្សនាវត្ថុបុរាណនៅក្នុងសារមន្ទីរ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថាៈ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង នឹងបើកឱ្យមានការចូលទស្សនា វត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រក្នុងខេត្តស្វាយរៀង។ ចំពោះការចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៖ – ពេលព្រឹក៖ ចាប់ពីម៉ោង…

អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ

(ពោធិ៍សាត់) ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំស្យា ស្រុកកណ្តៀង ក៏ដូចជាភូមិ ឃុំ ស្រុកនានានៅទូទាំងខេត្តពោធិ៍សាត់ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍។ ការលើកទឹកចិត្តនេះ ត្រូវបាន ឯកឧត្តម អភិបាលខេត្ត ថ្លែងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ពីបរិស្ថាន អនាម័យ និងការប្រកបរបរកសិកម្ម ការដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំស្យា…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់នៅក្រុងព្រះសីហនុ

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់។ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២០,០០០$ ទៅលើជនរងគ្រោះឈ្មោះ Do Thi My Duyen ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ E02552510 ចេញពីចំណុច សណ្ឋាគារជៀវជូវ ស្ថិតក្នុង ក្រុងព្រះសីហនុ…