Month: January 2026

ឆ្នាំ២០២៥ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ១លានតោន រកចំណូលបានប្រមាណ ១,៥ពាន់លានដុល្លារ

សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាង ១ លានតោន ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមតួលេខក្រៅផ្លូវការបានបង្ហាញថា ផលិតកម្មសរុបសម្រេចបានប្រមាណ ១ ០២០ ៧៥៧ តោន។ ក្នុងអំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ ដែលជាការកើនឡើង…

គុកបានសម្រេច! ក្រុមក្មេងទំនើងដែលបង្កហិង្សានៅចំណុចមាត់ស្ទឹងតាខ្មៅ កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ត្រូវបានឃាត់ខ្លួន ១នាក់ និងកំពុងតែស្វែងរកបក្សពួកមកអនុវត្តច្បាប់បន្ថែមទៀត

(កណ្ដាល)៖​ អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ ក្រុមអន្តរាគន៍ល្បាត និង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បង្ក្រាបជាក់ស្តែង ឃាត់បានជនសង្ស័យ ០១នាក់ ឈ្មោះ ឈ្មោះ យូ គីរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរសន្តិសុខអគ្គិសនី រស់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ…