ក្លិបអ្នកកាសែតកម្ពុជា ចែកអាវក្រោះ និងមួកសុវត្ថិភាព ជាលើកទី២ ដល់អ្នកសារព័ត៌មាន សម្រាប់បំពេញការងារនៅតាមបណ្តោយព្រំដែន ដែលសរុបទាំងពីរលើក មានចំនួនជិត ១០០ឈុត
(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន។ សរុបទាំងពីរលើក មានចំនួនជិត ១០០ឈុត ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀតក្នុងតំបន់រងការវាយប្រហារពីទាហានថៃ។ អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញា អ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ការចែកអាវក្រោះ និងមួកសុវត្ថិភាពចំនួន២លើកមកនេះ…
