Month: February 2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ដែលធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ២៖ ១. ផ្ទៀងផ្ទាត់បានភ្លាមៗ (Instant Verification) ដោយគ្រាន់តែស្កេន QR Code លោកអ្នកនឹងដឹងភ្លាមថា បណ្ណកម្មសិទ្ធិនោះជា “ឯកសារពិត” ឬ “ក្លែងក្លាយ” ដោយមិនចាំបាច់រង់ចាំយូរ។ ២. សុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Blockchain…

ជនសង្ស័យជាង ៨០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាស៊ីណូ ស៊ិនលិ

(ព្រះសីហនុ)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្ដម ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ ក្រុមការងារបានធ្វើការត្រួតពិនិត្យនៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារកាស៊ីណូខាងលើ រកឃើញដូចខាងក្រោម៖ -មនុស្សសរុបប្រហែលចំនួន ៨០៥នាក់…

សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិល្បករខ្មែរ ចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិល្បករខ្មែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី អគារ The KAMPUS។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈអចិន្រ្ដៃយ៏ គណៈកម្មធិការកណ្ដាល សមាជិក សមាជិកា ស.ស.យ.ក. សិល្បករ សិល្បការនី ជាច្រើនរូបផងដែរ។…

ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ នៅមណ្ឌលអប់រំកែប្រែទី៤

(ពោធិ៍សាត់)៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានកាចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ នៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងពន្ធនាគារ។ ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានធ្វើការណែនាំនូវអនុសាសន៍សំខាន់ៗ មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រី នូវចំណុចសំខាន់ៗមួយចំនួន ៖ – ពង្រឹងលើការពិនិត្យឆែកឆេរវត្ថុហាមឃាត់ ទូរស័ព្ទដៃ និងគ្រឿងញៀន នាំចូលក្នុងពន្ធនាគារ –…

កម្ពុជាបណ្តេញជន​ជាតិចិន ៣១២នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញទៅប្រទេសខ្លួនវិញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានបណ្តេញជន​ជាតិចិន ៣១២នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)ទៅប្រទេសខ្លួនវិញ។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣១២នាក់ (ស្រី០នាក់) ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស…

ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល

នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញបានកើតឡើងកាលពីឆ្នាំកន្លងមក ។ ឯកឧត្តម…

«សម្រែកហ៊ោកញ្ជ្រៀវកណ្តាលបឹងបង្កោង! មនុស្សរាប់ពាន់នាក់សម្រុកចុះចាប់ត្រី តាមបែបបុរាណនាព្រឹកនេះ»

ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅជុំវិញ បឹងបង្កោង ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានប្រែជាអ៊ូអរយ៉ាងខ្លាំង ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់ មកពីគ្រប់ទិសទី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ចាប់ត្រីរួមគ្នាដែលជាទំនៀមទម្លាប់បន្សល់ទុកតាំងពីបុរាណកាលមក។ អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នៅបឹងបង្កោងមានលក្ខណៈពិសេសជាងការនេសាទធម្មតា គឺ ច្បាប់សហគមន៍។ ជារៀងរាល់ឆ្នាំ អាជ្ញាធរភូមិ និងគណៈកម្មការវត្ត តែងតែហាមឃាត់ការនេសាទក្នុងបឹងនេះពេញមួយឆ្នាំ ដើម្បីរក្សាពូជត្រី។ ការអនុញ្ញាតឱ្យចាប់ត្រីបាន គឺធ្វើឡើងតែម្តងគត់ក្នុងមួយឆ្នាំ ក្នុងអំឡុងខែមាឃក្រោយប្រមូលផលស្រូវរួច។ ឧបករណ៍ដែលអនុញ្ញាត មានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្គ្រុត ឈ្នាង សំណាញ់…

កងទ័ពឈ្លានពានថៃកំពុងធ្វើសកម្មភាពរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន តាមរយៈការដាក់ទូកុងតឺន័រថ្មី នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង

នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រថ្មីកាត់ទទឹងផ្លូវជាតិលេខ៥៥ ព័ទ្ធយកដីរបស់ខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបានរាយបន្លាលួសនាពេលកន្លងមក ដែលជាអំពើរំលោភបំពានយ៉ាងកំរោលនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិសោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាបន្តបន្ទាប់ ប្រឆាំងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងកំរោលពីសំណាក់យោធាថៃ និងតែងតែបញ្ជាក់ម្តងហើយម្តងទៀតពីគោលជំហររបស់ខ្លួនក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ កិច្ចព្រមព្រៀង សេចក្តីប្រកាសរួមនានា និងដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដោយការការប្រើប្រាស់កម្លាំងនោះទេ។ តាមការឱ្យដឹងពីអាជ្ញាធរដែនដី បានឱ្យដឹងថា ក្នុងប្រវត្តិសាស្ត្រដីនៅទីនេះកងទ័ពថៃមិនដែលឡើងមកជាន់ដីនៅទីនេះឡើយ។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពួកគេបានធ្វើសកម្មភាពរំលោភបទឈប់បាញ់ រំលោភកិច្ចព្រមព្រៀង…