Month: July 2026

យុទ្ធនាការ «៣០ថ្ងៃ រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម» ត្រូវបានបន្តអនុវត្តយ៉ាងសកម្ម

ស្រុកត្រាំកក់តាកែវ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ យុទ្ធនាការ «៣០ថ្ងៃ រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម» ត្រូវបានបន្តអនុវត្តយ៉ាងសកម្មនៅក្នុងភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ តាមរយៈការចុះអប់រំសុខភាព ដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសតាមខ្នងផ្ទះ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម និងជំងឺឈីកុនហ្គុនយ៉ា (Chikungunya)។ ក្នុងសកម្មភាពចុះជួយប្រជាពលរដ្ឋផ្ទាល់នេះ ក្រុមការងារជំនាញបានពន្យល់ណែនាំថា ការបាញ់ថ្នាំសម្លាប់មូស និងការដាក់ថ្នាំអាបែតក្នុងពាងទឹក គឺគ្រាន់តែជាវិធានការមួយផ្នែកក្នុងការជួយកាត់បន្ថយចំនួនមូសខ្លាប៉ុណ្ណោះ។ យន្តការដែលអាចលុបបំបាត់ជំងឺទាំងនេះបានដាច់ឫសគល់ និងមានប្រសិទ្ធភាពបំផុត គឺការចូលរួមរបស់គ្រប់គ្រួសារក្នុងការលុបបំបាត់ប្រភពទឹកដក់ ដែលជាជម្រកពងកូនរបស់មូសខ្លា។ សកម្មភាពសំខាន់ៗនៅក្នុងភូមិត្រពាំងខ្នា៖ ការបាញ់ថ្នាំ និងដាក់អាបែត៖…

បន្តយុទ្ធនាការ ៣០ថ្ងៃ ប្រយុទ្ធនឹងជំងឺគ្រុនឈាម 🏥

សកម្មភាពអប់រំសុខភាពដាក់អាបែត បាញ់ថ្នាំតាមខ្នងផ្ទះដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺឈីកុនហ្គុនយ៉ា —— ១៥ កក្កដា ២០២៦ —— ✍️ ក្នុងការគាំទ្រយុទ្ធនាការ ៣០ថ្ងៃ ប្រយុទ្ធនឹងជំងឺគ្រុនឈាម មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានដឹកនាំផ្ទាល់ដោយ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលរួមដំណើរដោយ លោកវេជ្ជ.ញា ស៊ីថាន អនុប្រធានមន្ទីរ លោកអភិបាលរងស្រុក ឈឿង ឈឿន លោកស្រីវេជ្ជបណ្ឌិត ច័ន្ទ នារីប្រធានស្រុកប្រតិបត្តិ ប្រធាននិងមន្ត្រីមណ្ឌលសុខភាពអង្គតាសោម អាជ្ញាធរឃុំ-ភូមិ…