អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារ ICT បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើប្លងមេរបស់អេកូឡូស៊ី នៃប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS Ecosystem)។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន លោកស្រី លុយ ច័ន្ទម៉ាឡែន ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ព្រមទាំងលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ/ប្រធាន នាយរង/អនុប្រធានការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។

 

 

 

 

 

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed