បន្ទាយមានជ័យ៖ កងកម្លាំងយោធានៃកងវរៈសេនាតូចទាហានព្រានលេខ ១៣ របស់ថៃ បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៤ នាក់ នៅចំណុចភូមិខ្លងវ៉ាថ្មី (Ban Khlong Wa Mai) ឃុំថាប់ព្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ឈមនឹងតំបន់បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគេបានលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។

យោងតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច និងរូបភាពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ពលរដ្ឋខ្មែរទាំង ៤ រូប (ស្រី ៣ នាក់ និងប្រុស ១ នាក់) ត្រូវបានកងកម្លាំងល្បាតថៃប្រទះឃើញ និងឃាត់ខ្លួនបាននៅក្នុងព្រៃក្បែរព្រំដែន ខណៈពេលពួកគេកំពុងធ្វើដំណើរលួចលាក់ចូលប្រទេសថៃ។

នៅពេលសាកសួរ បុគ្គលទាំងនោះបានអះអាងថា ពួកគេមានបំណងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីទៅធ្វើបុណ្យ និងសួរសុខទុក្ខបងប្អូនសាច់ញាតិប៉ុណ្ណោះ។

ទោះជាយ៉ាងណា ដោយសារតែការឆ្លងដែននេះធ្វើឡើងដោយគ្មានឯកសារផ្លូវការ និងមិនបានឆ្លងកាត់ច្រកទ្វារព្រំដែនស្របច្បាប់ កងកម្លាំងយោធាថៃបានត្រួតពិនិត្យសម្ភារៈ និងឥវ៉ាន់ផ្ទាល់ខ្លួនរបស់ពួកគេ មុននឹងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្លងណាំសៃ (Khlong Namsai Provincial Police Station) ដើម្បីចាត់ការ

 

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed