(កំពង់ស្ពឺ)៖ នៅយបថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២២៖២០នាទី នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ៧៥+៤០០ (ទិសដៅព្រះសីហនុ-ភ្នំពេញ) ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត ០១គ្រឿង ម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រះសីហនុ 2D-8691 បើកបរដោយឈ្មោះ Christoper ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខេត្តព្រះសីហនុ និងអ្នករួមដំណើរក្នុងរថយន្ដចំនួន ០៤នាក់ ស្រី ០២នាក់។

អ្នករួមដំណើរទាំង ០៤នាក់ រួមមាន៖ ទី១-ឈ្មោះ TiTin ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ​ E2025​620 ស្លាប់នៅកន្លែងកើតហេតុ ទី២-ឈ្មោះ Ferdiansyah ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ X7286830 (របួសធ្ងន់) ទី៣-ឈ្មោះ Qeila WAD​HAHARA ភេទប្រុស អាយុ​ ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ ​X58744​11 (របួសធ្ងន់) និងទី៤-ឈ្មោះ RATANA ភេទ​ស្រី អាយុ ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ ​X3173171(របួសធ្ងន់) អ្នកទាំង ០៤នាក់ ស្នាក់នៅខេត្តព្រះសីហនុ។

មុនពេលកើតហេតុ រថយន្ដបើកបរពីទិសខាងលិចទៅទិសខាងកើត (ព្រះសីហនុ-ភ្នំពេ​ញ) ដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត ០១គ្រឿង ម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3B-3954 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-8452 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចចេ​ញ​ពីកន្លែងកើតហេតុ) រថយន្ដខូចចត​នៅលើផ្លូវ​ បណ្តាលគ្រោះថ្នាក់ស្លាប់ និងរបួសមនុស្ស ព្រមទាំងខូចខាតសម្ភារៈ។

ចំពោះវត្ថុតាងរថយន្ដទាំង ០២គ្រឿង កំពុងចាត់ចែងយកមករក្សាទុកនៅអធិការដ្ឋាននគរ​បាលស្រុកភ្នំស្រួច ចាត់ការតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed