រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ÷
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការ ស្រាវជ្រាវ។ លោក រុនរ័ត្នវាសនា ត្រូវមកបង្ហាញមុខ រាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិ រហូតមានការសម្រេចជាថ្មី, និង បាននិរាកណ៏នូវរាល់ បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីសេចក្តីសម្រេចនេះដែលបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងប្រកាសចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦


Leave a Reply

Your email address will not be published. Required fields are marked *