នាយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ទំនិញប្រភេទគ្រឿងសំអាងម៉ាក Elracle ចំនួន ០៧ កេសធំ ស្មើនឹង ៨៤ កេសតូច ឬសរុបចំនួន ,០០៨ ប្រអប់

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ទំនិញខាងលើត្រូវបានសង្ស័យថា អាចជាទំនិញដែលឈ្មួញលួចនាំឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។

ក្រោយទប់ស្កាត់បាន សមត្ថកិច្ចបានប្រគល់ទំនិញជូន អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមច្បាប់។

 

 

 

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *