ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបចំប្រជុំបិទការដ្ឋានសាងសង់ផ្លូវបេតុង ក្រោមគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ និងបានទូទាត់ថវិកាចំនួន ៥០% ជូនក្រុមហ៊ុន «ផេងប៉េងឃាងសំណង់អភិវឌ្ឍន៍» ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់។

ការប្រជុំបិទការដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងគម្រោងឃុំ អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ បានចុះពិនិត្យ និងវាយតម្លៃលើគុណភាពផ្លូវដែលបានសាងសង់រួច។

តាមការវាយតម្លៃរបស់គណៈកម្មការ និងការលើកឡើងរបស់ប្រជាពលរដ្ឋ ផ្លូវបេតុងថ្មីនេះ ត្រូវបានសាងសង់មានភាពរឹងមាំ និងមានគុណភាពល្អប្រសើរ ស្របតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋបានសម្តែងការសាទរ និងអបអរចំពោះសមិទ្ធផលថ្មីនេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំពពេល៕

 

 

 

 

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *