អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងជាប្រធានក្រុមការងារ ICT នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ជាមួយលោក Satyajit Suri ទីប្រឹក្សាអន្តរជាតិ ដើម្បីរៀបចំផែនការសកម្មភាពជាតិរយៈពេល ២ឆ្នាំ សម្រាប់អនុវត្ត (NSPI២.០)។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងតំណាងអង្គការ Vital Strategies តំណាងអង្គការ UNDP និងលោកនាយការិយាល័យ ពាក់ព័ន្ធផងដែរ។

 

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *