អាជ្ញាធរខេត្តតាកែវ ជំរុញឱ្យសេវាករអគ្គិសនីពង្រឹងគុណភាពសេវា និងធានាសុវត្ថិភាពបណ្តាញ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
(ខេត្តតាកែវ)៖ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ បានដាក់ចេញនូវការណែនាំដល់បណ្ដាសេវាករអគ្គិសនីទូទាំងខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវា និងការរៀបចំបណ្តាញខ្សែភ្លើងឱ្យមានរបៀបរៀបរយ ដើម្បីធានាបាននូវទំនុកចិត្ត និងសុវត្ថិភាពជូនអ្នកប្រើប្រាស់។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការផ្គត់ផ្គង់ចរន្តអគ្គិសនី រវាងរដ្ឋបាលខេត្ត និងសេវាករអគ្គិសនី កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។ លោក យង់ សុវឌ្ឍនា បានមានប្រសាសន៍បន្តថា អាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ គឺ អគ្គិសនីគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ហើយក្នុងនោះ សេវាករត្រូវគិតគូរឱ្យបានដិតដល់នូវគុណភាពសេវាកម្ម…
