Category: ព័ត៌មានជាតិ

ឯកឧត្តម  មាស សេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) នៅកោះនរា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, Mr. Oliver Van Parys, អនុប្រធានជាន់ខ្ពស់ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី និងនាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ប្រចាំប្រទេសកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ជាក្រុមហ៊ុនមួយដែលតួនាទីយ៉ាងសំខាន់ក្នុងវិស័យថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានវត្តមាននៅលើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដោយបានបន្តអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការបង្កើតបណ្តាញស្ថានីយ៍ប្រេងទំនើបជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា…

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធការងារបង្ក្រាបបទល្មើសនៅខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធការងារបង្ក្រាបបទល្មើសនៅខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ៕

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភផ្តល់គ្រឿងទេស និងប្រែងឆាដែលកងទ័ពត្រូវការចាំបាច់

កំពង់ចាម÷ ដើម្បីរួមចំណែកជួយទ្រទ្រង់ កងទ័ពដែលកំពុងប្រយុទ្ធតបតជាមួយខ្មាំងសត្រូវឈ្លានពានមកលើដែនដីកម្ពុជា និងក្នុងស្មារតីខ្មែរតែមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអំពាវនាវដល់សាធារណៈជនជួយផ្គត់ផ្គង់ គ្រឿងទេស និងប្រែងឆា ដែលកងទ័ពត្រូវការជាការចាំបាច់ ដើម្បីធ្វើម្ហូប អាហារ ជូនវីរ:ជនកងទ័ពរបស់យើង។ ឯកឧត្តម មានប្រសាសន៍បែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា នៅចំពោះមុខនេះ រដ្ឋបាលខេត្តបានរៀបចំអ៊ុំបុក សាច់ផាត់ ត្រីងៀត…

សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវជំរុញរដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាល ឃុំ សង្កាត់ ក្នុងការប្រើប្រព័ន្ធតាមដានថវិកា ឃុំ សង្កាត់

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់គាំទ្រ និងជំរុញដល់រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាល ឃុំ សង្កាត់ ក្នុងការប្រើប្រព័ន្ធតាមដានថវិកា ឃុំ សង្កាត់ និងអនុវត្តសារាចរអន្តរក្រសួង លេខ០០៧ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដល់ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។…

ក្រសួងអប់រំ ៖ «សាលារៀននៅស្រុកបន្ទាយអំពិលទាំងអស់ និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យនៅតាមបន្ទាត់ព្រំដែន ត្រូវបិទទ្វារដោយសារការវាយប្រហារពីភាគីថៃ»

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ឲ្យដឹងថា សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី៨ខែធ្នូនេះគេឃើញមានសិស្សានុសិស្សរៀននៅសាលាបឋមសិក្សាស្វាយជ្រុំបាននាំគ្នារត់ប្រសេកប្រសាញចេញពីសាលាទៅផ្ទះវិញហើយក៏មានអាណាព្យាបាលមួយចំនួនបានមកដឹកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះវិញផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ៥:៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ…

ក្រសួងមហាផ្ទៃ​ ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីអំពី​ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ​នូវច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែង)

ក្រសួងមហាផ្ទៃ​ ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីអំពី​ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ​នូវច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែង)-តឹនណាម(ខេត្តតៃនិញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមជម្រាបដែរថា​ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងប៊ិន ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដែលមានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីសាលាខេត្ត ព្រៃវែង…

សេចក្តីជូន​ដំណឹង​ស្តីពីការបើកទទួល​ចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន​សម្រាប់​ឆ្នាំ២០២៦ និងបញ្ចប់​សុពលភាពបណ្ណសារព័ត៌មាន​ឆ្នាំ២០២៥

សេចក្តីជូន​ដំណឹង​ស្តីពីការបើកទទួល​ចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន​សម្រាប់​ឆ្នាំ២០២៦ និងបញ្ចប់​សុពលភាពបណ្ណសារព័ត៌មាន​ឆ្នាំ២០២៥ គេហទំព័រ​ស្នើសុំ​ចុះឈ្មោះ៖ https://media.inb.gov.kh បញ្ជាក់​៖ សូមបំពេញ​តាមលក្ខខណ្ឌក្នុង​សេចក្តីជូន​ដំណឹង​ និង​លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន។

ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង

ទំនប់ដូនទ្រី​ ជាអាងស្តុកទឹកដ៏ធំមួយទៀត​ ក្នុងចំណោមអាងស្តុកជាច្រើននៅខេត្តបាត់ដំបង​ ពោរពេញដោយសក្កានុពលកសិកម្ម​ អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំនប់ដូនទ្រី បានសម្រេចការសាងសង់​ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ ទី១/ ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ…

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញស្តាប់បទបង្ហាញ ស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩

នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី…