នាវាទេសចរណ៍ខ្នាតធំ DIAMOND PRINCESS នាំភ្ញៀវទេសចរអន្តរជាតិជិត ៣ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DIAMOND PRINCESS បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំមកនូវភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ ដើម្បីមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ DIAMOND PRINCESS នេះមានសញ្ជាតិ Bermuda មានបណ្ដោយប្រវែង ២៨៨.៣៣ម៉ែត្រ ទទឹងប្រវែង ៣៧.៥០ម៉ែត្រ និងជម្រៅទឹក ៨.៥០ម៉ែត្រ។ ក្នុងដំណើរចូលចតនេះ នាវាបាននាំភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ២ ៨៥០នាក់ ដែលមានរហូតដល់ទៅ ៥២សញ្ជាតិផ្សេងៗគ្នា។…
