នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A B C D និងនិទ្ទេសE ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ សរុបចំនួន ១,១៦៥នាក់ នៅវត្តមង្គលមានល័ក្ខណ៍ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមព្រះមង្គលបញ្ញាបណ្ឌិត សៅ តារាវី ព្រះគ្រូអនុគណស្រុក ព្រះមន្ត្រីសង្ឃស្រុក និងឯកឧត្តម លោក លោកស្រី ប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យអប់រំយុវជននិងកីឡា លោក លោកស្រីមេឃុំ និងស្មៀនឃុំទាំង១៥។

ជំនួបសំណេះសំណាលនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដល់សិស្សដែលខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានជោគជ័យក្នុងការប្រឡង ព្រមទាំងជំរុញឱ្យបន្តការសិក្សា អភិវឌ្ឍសមត្ថភាព និងចូលរួមកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន។

សូមអបអរសាទរចំពោះសិស្សទាំង ១,១៦៥នាក់ ដែលទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!

 

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *