បរិស្ថានស្អាត កើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ និងកិច្ចសហការរបស់អាជ្ញាធរដើម្បីឲ្យស្រុះសាយជ្រាបដល់ទូទាំងសាកលអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន។
បរិស្ថានស្អាតតាមដងផ្លូវ និងក្នុងលំនៅដ្ឋាន មិនមែនជាតួនាទីរបស់អាជ្ញាធរតែមួយមុខនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
ការរក្សាអនាម័យ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការមិនបោះសំរាមចោលតាមទីសាធារណៈ គឺជាកត្តាសំខាន់ក្នុងការរួមចំណែកធ្វើឱ្យមូលដ្ឋានមានបរិស្ថានស្អាត និងមានសោភ័ណភាព។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ចាប់ពីថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រហូតដល់ខេត្ត ក៏មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសទំនាក់ទំនងជាមួយអ្នកសារព័ត៌មានដែលមិនអាចខ្វះបាន។
ដើម្បីឱ្យព័ត៌មានស្តីពីការអភិវឌ្ឍន៍ ការងារអនាម័យបរិស្ថាន និងសកម្មភាពផ្សេងៗក្នុងមូលដ្ឋាន បានជ្រាបដល់សាធារណជនទូលំទូលាយ អាជ្ញាធរគួរពង្រឹងកិច្ចសហការជាមួយអង្គភាពសារព័ត៌មាននានា តាមរយៈការផ្ដល់ព័ត៌មានដែលត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។

