ខណ្ឌរដ្ឋបាលជលផលកំពង់ចាម លែងត្រីរាជញី ១ក្បាលទៀត ចូលទន្លេមេគង្គវិញ
(កំពង់ចាម)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានលែងត្រីរាជញីមួយក្បាលទៀតចូលទន្លេមេគង្គវិញ ក្រោយពីទទួលព័ត៌មានពីប្រជានេសាទដែលនេសាទបាន។ សូមបញ្ជាក់ថា ត្រីរាជនេះ ជាប្រភេទត្រីញី មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។…
