សេចក្តីបំភ្លឺ និងសម្រាយព័ត៌មានជូនមហាជន និងក្រសួងពាក់ព័ន្ធ ចំពោះការផ្សាយរបស់អង្គភាពសារព័ត៌មានសម្លេងអមតៈយើងខ្ញុំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦កន្លងទៅ
យោងប្រកាសក្រសួងព័ត៌មានលេខ..២៦៤.ប្រក..ពម។ ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោកលោក ចេង ធារី ទទួលបានដំណឹងអំពីការផ្សាយរបស់អង្គភាពយើងខ្ញុំទើបលោក បានផ្ដល់បទសម្ភាសន៍នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ ថាការដែលលោកធ្វើរបងគឺធ្វើតាមព្រំដីដែលលោកបានទិញមិនបានរំលោភចូលឬផ្ដល់សេវាអោយអ្នកណាទេបើសិនជាលោកធ្វើរបងចូលនិងពិនិត្យឃើញថាលោកខុសលោកពេញចិត្តនិងចូលរូមជាមួយអាជ្ញាធរ ហើយគួរបញ្ជាក់ផងដែរថាដីរបស់លោកបានទិញតាំងតែមុនចេញអនុក្រឹត្យស្ដីពីច្រាំងទន្លេរ ឆ្នាំ២០១៥របស់រាជរដ្ឋាភិបាលមកម្ល៉េះ ហើយរបងលោកធ្វើបានដកចេញពីមាត់រំលេចផងដែរសូមមេត្តាបងប្អូនឈប់មានការយល់ច្រឡំ ហើយលោកបន្តថាមានមន្ត្រីធនធានទឹកបានចុះមកពិនិត្យមិនមានអ្វីចម្លែកទេពីព្រោះដឹងថាជាដីរបស់លោកធ្វើតាមប្លង់កំណត់។ អង្គភាពសម្លេងអមតៈយើងខ្ញុំ សូមអធ្យាស្រ័យពីសំណាក់លោក ចេង ធារី ម្ចាស់ដីស្របច្បាប់ និងក្រុមគ្រួរសារ…
