Author: STD News

លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ

នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៦ នេះ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦) ចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។…

ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា»

( កណ្តាល) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ “ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា” និងកាត់ខ្សែបូដាក់ឱ្យប្រើផ្ទាំងរូបភាព “កម្ពុជាស្រឡាញ់សន្តិភាព” ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ——————

ឃាត់ខ្លួនមនុស្សជាង100នាក់សម្ភារៈជាច្រេីនករណីបង្ក្រាប Online Scam នៅរាជធានីភ្នំពេញ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.)ដឹកនាំដោយ លោក ប៉ាង ណារ៉េន ប្រចាំការ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ តំណាងលោក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ត្រី…

ពីធីសម្ភោធបេីកឲ្យប្រេីប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣

ខេត្តកណ្តាល ថ្ងៃចន្ទ ១១កេីត ខែពិសាខ ឆ្នើមមី អដ្ឋ ព.ស.២៥៦៩ត្រូវ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពីធីសម្ភោធបេីកឲ្យប្រេីប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩.៨៣៣ គ.មចាប់ពីស្ពានកោះធំ ដល់ផ្លូវជាតិលេខ១៤ ស្រុកលេីកដែក ខេត្តកណ្ណាល ក្រោមឥណទានសម្បទានរបស់របស់ធនាគារអភិវឌ្ឍន៍អាសុី លេខ៤១១៩ CAM(COL)គម្រោងលេីកកម្រិតបណ្តាញផ្លូវជាតិដំណាក់ការទី២ និងថវិការជាតិ ក្រោមអធិបតីភាព ឯកឌត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឌុបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន មា៉ណែត…

រដ្ឋបាលស្រុកត្រាំកក់ បើកកិច្ចប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ក្នុងឃុំអូរសារាយ

រដ្ឋបាលស្រុកត្រាំកក់ បើកកិច្ចប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ក្នុងឃុំអូរសារាយ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងពិធី «ប្រជុំបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ» ដែលប្រព្រឹត្តទៅនៅក្នុងភូមិដំណាក់ខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់។ ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ លោកប្រធានការិយាល័យ និងអង្គភាពពាក់ព័ន្ធជុំវិញស្រុក។ លោកស្រីមេឃុំស្តីទី…

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៦៖ ការដាស់តឿន និងការអំពាវនាវឱ្យមានការយោគយល់

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងគ្រឹស្ដសករាជ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងតម្លៃប្រពៃណីដ៏ល្អត្រកាលរបស់ជាតិ។ បទបញ្ជា និងការណែនាំពីរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុវត្ថិភាព និងភាពថ្លៃថ្នូរ រាជរដ្ឋាភិបាលបានសម្រេច៖ ហាមដាច់ខាត ការលេងបាញ់ទឹក ការប៉ាតម្សៅ ឬការលេងល្បែងដែលបង្កហានិភ័យ និងភាពអនាធិបតេយ្យនៅតាមទីសាធារណៈ។ លើកទឹកចិត្ត ឲ្យមានការលេងល្បែងប្រជាប្រិយខ្មែរដូចជា៖ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ និងការរាំកម្សាន្តតាមបែបប្រពៃណី។ ទិដ្ឋភាពនៅ “សង្ក្រាន្តវិទ្យាល័យអង្គរកា” ថ្មីៗនេះ…

រដ្ឋបាលឃុំស្រែរនោង បើកកិច្ចប្រជុំបិទបញ្ចប់គម្រោងស្ថាបនាផ្លូវក្រាលគ្រួសធម្មជាតិ ១០០% ក្នុងភូមិត្រាច

(តាកែវ)៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំរោង អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋបាលឃុំស្រែរនោង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងបិទបញ្ចប់គម្រោងស្ថាបនាផ្លូវក្រាលគ្រួសធម្មជាតិ ចំនួន ០១ខ្សែ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរ ១០០%។ ព័ត៌មានលម្អិតនៃគម្រោង៖ ប្រភេទផ្លូវ៖ ក្រាលគ្រួសធម្មជាតិ ប្រវែងសរុប៖ ២,៦៤៧ ម៉ែត្រ ទីតាំង៖ ស្ថិតក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ…

លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន នៅតែជាអាទិភាពចម្បង ដើម្បីបម្រើដល់ការធ្វើដំណើរ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ នេះ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកត្រាំកក់ រួមជាមួយ លោក ទូច ចន្ធី អភិបាលរង ស្រុក និងសហការី ជាមន្ត្រីបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ជាប្រភេទ ផ្លូវបេតុងអាមេ ប្រវែងសរុប…

ថ្នាក់ដឹកនាំស្រុកត្រាំកក់ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរី

#រដ្ឋបាលស្រុកត្រាំកក់ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តាស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក សួន សុធា ប្រធានក្រុមប្រឹក្សាស្រុក និងលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ បានដឹកនាំប្រតិភូរដ្ឋបាលស្រុកត្រាំកក់ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាល នៃគណៈអភិបាល ស្រុកអង្គរបុរី ដែលបានទទួលមរណភាពក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ…

សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់ព្រមសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…