ព័ត៌មានថ្មីៗ

រដ្ឋបាលឃុំត្នោតជុំ ស្រុកក្រគរ បង្ហាញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ តាមរយៈការនាំយកអំណោយសប្បុរសធម៌ចែកជូន ៣គ្រួសារ ការចូលរួមក្នុងការជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត ទប់ស្កាត់ការបំពុលបរិស្ថាន និងចេះទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ប្រជាពលរដ្ឋចំនួន ៥២ គ្រួសារ មកពីភូមិចំនួន ៤ បានទទួលអំណោយមនុស្សធម៌ពី ព្រះចៅអធិការវត្តត្រពាំងអណ្តើក ព្រះនាម សាន សុភា លោកជំទាវ សិរីធម្មសុខាភិរ័ក្ខរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ និងលោក ច័ន្ទ សារុន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមបុណ្យសពព្រះគ្រូចៅអធិការវត្តបន្ទាយជុំ ព្រះនាម ម៉ម សើ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអូទីស្សឹម និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល

ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំលាយបូរ

នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំ លាយបូរ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល និង បំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំលាយបូរ ព្រមទាំងសេចក្តីសម្រេចស្តីពីការបែងចែក និងប្រគល់ភារកិច្ចជូន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំលាយបូរ និងភូមិទាំង២៥ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទួន ស៊ីផាន់ សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ត្រាំកក់ លោកជំទាវ ធម្មសុខាភិរក្ខរតន៍ អគ្គមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភ សុខ កែវ ច័ន្ទសារុន និង…

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពវិញ្ញាណក្ខន្ធ និងរំលឹកខួប ៣៣ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមយ៉ាងកុះករក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពវិមានរដ្ឋធម្មនុញ្ញ ដើម្បីប្រារព្ធពិធីរំលឹកខួប ៣៣ឆ្នាំ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦)។ ពិធីជាប្រវត្តិសាស្ត្រ និងមានអត្ថន័យដ៏ជ្រាលជ្រៅនេះ ត្រូវបានប្រពឹត្តទៅនៅឯនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ…

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចេញមុខបញ្ជាក់ជុំវិញសំឡេងផ្ទុះគ្រាប់នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ គឺជាការកម្ទេចគ្រាប់ចាស់ៗលើទឹកដីថៃ (ម្តុំខៅអីដាង) សូមប្រជាពលរដ្ឋកុំមានការជ្រួលច្របល់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វើការបញ្ជាក់ និងបំភ្លឺជូនប្រជាពលរដ្ឋជាសាធារណៈ ជុំវិញករណីឮសំឡេងផ្ទុះគ្រាប់ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ អំឡុងពេលដែលឯកឧត្តម និងក្រុមការងារកំពុងដឹកនាំក្រុមបច្ចេកទេស ចុះប្រតិបត្តិការបើកផ្លូវទឹក ដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឱ្យដឹងថា សំឡេងផ្ទុះដែលប្រជាពលរដ្ឋបានឮនោះ គឺកើតឡើងនៅលើទឹកដីនៃប្រទេសថៃ ដែលតាមព័ត៌មានទទួលបានពីភាគីថៃ គឺជាការដុតកម្ទេចចោលនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចាស់ៗ នៅម្ដុំតំបន់ «ខៅអីដាង» ក្នុងទឹកដីថៃ ជិតព្រំដែនកម្ពុជា។…

ដំណឹងដ៏រីករាយ! ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដាក់សំណើស្នើសុំបន្ទាន់ទៅក្រសួងសាធារណការ ដើម្បីស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែងជិត ៣,០០០ម៉ែត្រ នៅស្រុកសំរោង ជូនប្រជាពលរដ្ឋ

ខេត្តតាកែវ៖ ជាដំណឹងដ៏រីករាយ និងជាកាដូដ៏ថ្លៃថ្លាសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំរោង! ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានសម្រេចដាក់សំណើស្នើសុំជាបន្ទាន់ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសាងសង់ និងស្ថាបនាផ្លូវខ្នងទំនប់ត្នោតទេរ ឱ្យក្លាយជាប្រភេទផ្លូវកៅស៊ូ (DBST) មានប្រវែងជិត ៣,០០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នេះបើយោងតាមការបញ្ជាក់ផ្លូវការពី លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ លោកប្រធានមន្ទីរបានឱ្យដឹងថា…

កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨៩១ ចុះអប់រំ និងក្រើនរំលឹកប្រជាពលរដ្ឋរស់នៅតាមមាត់អូរព្រំដែន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ ខណៈកម្ពស់ទឹកអូរចាប់ផ្តើមហក់ឡើង

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងយោធានៃវរសេនាតូចការពារព្រំដែនគោកលេខ ៨៩១ បានចុះធ្វើការណែនាំ និងផ្សព្វផ្សាយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកូនចៅតូចៗ ចៀសវាងគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ។ ប្រតិបត្តិការចុះណែនាំនេះ បានធ្វើឡើងនៅតាមចំណុចប្រឈមសំខាន់ៗ ស្ថិតក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនអូរជ្រៅ បុរីថ្មី និងក្បាលស្ពាន ក្នុងក្រុងប៉ោយប៉ែត ដោយសារស្ថានភាពទឹកអូរព្រំដែននាពេលនេះ មានការហក់ឡើងជាបន្តបន្ទាប់ដែលស្ទើរតែឈានដល់កម្រិតត្រូវប្រុងប្រយ័ត្ន។ ក្នុងសកម្មភាពចុះអប់រំណែនាំនេះ កម្លាំងវរសេនាតូចលេខ ៨៩១ បានផ្តាំផ្ញើ និងក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់នូវចំណុចសំខាន់ៗដូចខាងក្រោម៖ មើលថែកូនចៅឱ្យបានដិតដល់៖ ហាមឃាត់ដាច់ខាតមិនឱ្យកុមារ ឬចៅៗតូចៗ ចុះលេងទឹកអូរឡើយ…

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូយ៉ាងសកម្មចំនួន ៤នាក់ ដោយមានវត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចូលរួមទប់ស្កាត់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកម៉ូតូយ៉ាងសកម្ម បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់យ៉ាងក្តៅគគុកនេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។ ជាពិសេស នៅក្នុងសកម្មភាពចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជាក់ស្តែងនេះ ក៏មានវត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមផ្ទាល់ ដើម្បីចុះពិនិត្យ និងសម្របសម្រួលក្នុងការទប់ស្កាត់បទល្មើស ក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។…

លោក ពូស្វាយ ជា អភិបាលស្រុកម៉ាឡៃ ដឹកនាំអាជ្ញាធរ និងកងកម្លាំង ចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងអូរក្នុងភូមិសាស្ត្រស្រុក ដើម្បីរៀបចំវិធានការអន្តរាគមន៍ទាន់ពេលវេលា

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ពូស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំក្រុមការងារ រួមមានលោកស្រីមេឃុំ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់នៅតាមបណ្តោយដងអូរនានា ស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពកម្ពស់ទឹក តាមដានផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះបងប្អូនប្រជាពលរដ្ឋ រស់នៅតាមសងខាងដងអូរ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីឆ្លើយតប និងអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានករណីជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង។ នាឱកាសនោះ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរឃុំ ភូមិ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវ៖…

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនលោក វរសេនីយ៍ឯក ស៊ុន រដ្ឋា ដែលកំពុងសម្រាកព្យាបាលជំងឺ

រាជធានីភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងជាប្រធានក្រុមការងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល បញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ព្រមទាំងសមាជិកក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក…

សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បង្ក្រាបបទល្មើសគ្រឿងញៀនលើលំហសមុទ្រជិតកោះឬស្សី ខេត្តព្រះសីហនុ រឹបអូសបានគ្រឿងញៀនជិត ១តោន អាវុធវែងខ្លីជាច្រើនដើម និងឃាត់ខ្លួនជនជាតិចិន ៧នាក់

ខេត្តព្រះសីហនុ៖ កងកម្លាំងនគរបាលនៃនាយកដ្ឋានការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយទទួលបានបទបញ្ជា និងការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ចុះបង្ក្រាបបទល្មើសលើលំហសមុទ្រ ស្ថិតនៅចំណុចជិតកោះឬស្សី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំលើផ្ទៃសមុទ្រនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន សរុបចំនួន ៧នាក់ ព្រមទាំងដកហូត និងរឹបអូសនូវវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន រួមមាន៖ សារធាតុញៀន៖ គ្រឿងញៀនសរុបប្រមាណ ជិត ១តោន អាវុធ និងគ្រាប់រំសេវ៖…

ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាសាធារណៈនៅឃុំឧត្តមសុរិយា

នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាសាធារណៈនៅឃុំឧត្តមសុរិយា ដែលប្រារព្ធធ្វើឡើងនៅវត្តឧត្តមសុរិយា ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោក ឈឿង ឈឿន អភិបាលរងស្រុក តំណាងលោក…

You missed