កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ ខណៈដែលក្រុមជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល នៅភូមិសាស្ត្រស្រុកបាធាយ ៣ករណី
(កំពង់ចាម)៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងទ័ពជើងទឹក អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធហត្ថស្នាក់សន្តិសុខ ៦០១ អមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណី និងលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ នៅចំណុចតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ…
សេចក្តីបំភ្លឺ និងសម្រាយព័ត៌មានជូនមហាជន និងក្រសួងពាក់ព័ន្ធ ចំពោះការផ្សាយរបស់អង្គភាពសារព័ត៌មានសម្លេងអមតៈយើងខ្ញុំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦កន្លងទៅ
យោងប្រកាសក្រសួងព័ត៌មានលេខ..២៦៤.ប្រក..ពម។ ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោកលោក ចេង ធារី ទទួលបានដំណឹងអំពីការផ្សាយរបស់អង្គភាពយើងខ្ញុំទើបលោក បានផ្ដល់បទសម្ភាសន៍នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ ថាការដែលលោកធ្វើរបងគឺធ្វើតាមព្រំដីដែលលោកបានទិញមិនបានរំលោភចូលឬផ្ដល់សេវាអោយអ្នកណាទេបើសិនជាលោកធ្វើរបងចូលនិងពិនិត្យឃើញថាលោកខុសលោកពេញចិត្តនិងចូលរូមជាមួយអាជ្ញាធរ ហើយគួរបញ្ជាក់ផងដែរថាដីរបស់លោកបានទិញតាំងតែមុនចេញអនុក្រឹត្យស្ដីពីច្រាំងទន្លេរ ឆ្នាំ២០១៥របស់រាជរដ្ឋាភិបាលមកម្ល៉េះ ហើយរបងលោកធ្វើបានដកចេញពីមាត់រំលេចផងដែរសូមមេត្តាបងប្អូនឈប់មានការយល់ច្រឡំ ហើយលោកបន្តថាមានមន្ត្រីធនធានទឹកបានចុះមកពិនិត្យមិនមានអ្វីចម្លែកទេពីព្រោះដឹងថាជាដីរបស់លោកធ្វើតាមប្លង់កំណត់។ អង្គភាពសម្លេងអមតៈយើងខ្ញុំ សូមអធ្យាស្រ័យពីសំណាក់លោក ចេង ធារី ម្ចាស់ដីស្របច្បាប់ និងក្រុមគ្រួរសារ…
សេចក្តីបំភ្លឺ និងសម្រាយព័ត៌មានជូនមហាជន និងក្រសួងពាក់ព័ន្ធ ចំពោះការផ្សាយរបស់អង្គភាពសារព័ត៌មានសម្លេងអមតៈយើងខ្ញុំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦កន្លងទៅ
យោងប្រកាសក្រសួងព័ត៌មានលេខ..២៦៤.ប្រក..ពម។ ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោកលោក ចេង ធារី ទទួលបានដំណឹងអំពីការផ្សាយរបស់អង្គភាពយើងខ្ញុំទើបលោក បានផ្ដល់បទសម្ភាសន៍នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ ថាការដែលលោកធ្វើរបងគឺធ្វើតាមព្រំដីដែលលោកបានទិញមិនបានរំលោភចូលឬផ្ដល់សេវាអោយអ្នកណាទេបើសិនជាលោកធ្វើរបងចូលនិងពិនិត្យឃើញថាលោកខុសលោកពេញចិត្តនិងចូលរូមជាមួយអាជ្ញាធរ ហើយគួរបញ្ជាក់ផងដែរថាដីរបស់លោកបានទិញតាំងតែមុនចេញអនុក្រឹត្យស្ដីពីច្រាំងទន្លេរ ឆ្នាំ២០១៥របស់រាជរដ្ឋាភិបាលមកម្ល៉េះ ហើយរបងលោកធ្វើបានដកចេញពីមាត់រំលេចផងដែរសូមមេត្តាបងប្អូនឈប់មានការយល់ច្រឡំ ហើយលោកបន្តថាមានមន្ត្រីធនធានទឹកបានចុះមកពិនិត្យមិនមានអ្វីចម្លែកទេពីព្រោះដឹងថាជាដីរបស់លោកធ្វើតាមប្លង់កំណត់។ អង្គភាពសម្លេងអមតៈយើងខ្ញុំ សូមអធ្យាស្រ័យពីសំណាក់លោក ចេង ធារី ម្ចាស់ដីស្របច្បាប់ និងក្រុមគ្រួរសារ…
នគរបាលខេត្តរតនគិរី បានចុះពង្រឹងការអប់រំ និងអនុវត្តច្បាប់ចរាចរណ៍ ព្រមទាំងបង្កើតវប្បធម៌ចរាចរណ៍មានវិន័យ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់តាមដងផ្លូវ
(រតនគិរី)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះអនុវត្តការត្រួតពិនិត្យ និងវាស់ល្បឿនយានយន្តលើផ្លូវជាតិលេខ៧៨ ក្នុងក្រុងបានលុង ដោយអនុវត្តតាមនីតិវិធីច្បាប់ និងបទបញ្ជាជាធរមាន ដើម្បីធានាភាពច្បាស់លាស់ និងតម្លាភាពក្នុងការអនុវត្ត។ ការចុះអនុវត្តការត្រួតពិនិត្យ និងវាស់ល្បឿនយានយន្តនេះ ធ្វើឡើងក្រោមការណែនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានដាក់បញ្ជាយ៉ាងតឹងរឹង និងម៉ឹងម៉ាត់ដល់កម្លាំងនគរបាលជំនាញគ្រប់ផ្នែក ឲ្យបន្តពង្រឹងការផ្សព្វផ្សាយ អប់រំណែនាំ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ជាប់លាប់ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិន័យចរាចរណ៍ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរី។ ការចុះអនុវត្តការត្រួតពិនិត្យ…
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលពិនិត្យតាមទីតាំងបុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ក្នុងមូលដ្ឋានខណ្ឌ
អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានចាត់អោយឲ្យមន្រី្ដក្រោមឱវាទចុះពិនិត្យតាមបុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ដែលមានជនបរទេស ស្នាក់នៅ និងជួលទីតាំង។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានខណ្ឌ ធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងអាជីវកម្ម បុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់…
រដ្ឋបាលខេត្តតាកែវ រៀបចំការប្រឡងពុទ្ធិកបឋមសិក្សានៅមណ្ឌលប្រឡងសាលាបឋមសិក្សាអង្គក្ដី ស្រុកសំរោង
(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាអង្គក្ដី ស្រុកសំរោង ដើម្បីវាស់ស្ទង់សមត្ថភាព និងពង្រឹងគុណភាពអប់រំក្នុងវិស័យពុទ្ធចក្រ។ ពិធីបើកស្រោមវិញ្ញាសានេះ ប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពរបស់ ព្រះឧបាលិវង្ស កែវ សាវ៉ន ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះមេគណខេត្តតាកែវ និងលោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដោយមានការចូលរួមពីតំណាងក្រសួងធម្មការ…
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩
(តាកែវ)៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការនិមន្ត/ចូលរួមពី ព្រះសង្ឃ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា…
ឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបន្តបើកប្រតិបត្តិការកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួមមាន៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧មករា ៖ ឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ (ជនជាតិប៉ាគីស្ថាន៖ ២៦ នាក់, ជនជាតិឥណ្ឌា ១១ នាក់…
អាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
(ភ្នំពេញ)៖ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបកាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង…
នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត ៨០នាក់ បញ្ជូនទៅតុលាការ!
ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងចំនួន២១ករណី ឃាត់ខ្លួនមនុស្ស៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនពួកគេទាំងអស់នោះទៅតុលាការ ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និងកំពុងស្វែងរកចាប់ខ្លួន។ សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ…
