បញ្ជូនជនជាប់ឃុំចំនួន ១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីសម្រួលភាពចង្អៀតណែន នៅមណ្ឌលអប់រំកែប្រែទី១
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញចុះដឹកនាំកម្លាំងមន្ត្រីមណ្ឌលកែប្រែទី១ សហការជាមួយកម្លាំងពីនាយកដ្ឋានសន្តិសុខ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ មាន ថាវរិន្ទ និងនាយកដ្ឋានប្រតិបត្តិ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ ឈឹម សុផាណារ៉ាត់ ដើម្បីបញ្ជូនជនជាប់ឃុំ ចំនួន ១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣។ ថ្មីៗនេះ មណ្ឌល ក៏បានបញ្ជូនជនជាប់ឃុំសរុបចំនួន ៩៩នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលភាពចង្អៀតណែន។ បន្ថែមលើការខិតខំដោះស្រាយបញ្ហាចង្អៀតណែនតាមរយៈការផ្ទេរចេញមណ្ឌលក៏បានសាងសង់អគារឃុំថ្មី…
បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ២នាក់
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ២នាក់។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានទទួលព័ត៌មានពីឈ្មោះ LAI QINGXIONG ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM4320000 ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០៖២៧នាទី រំលងអាធ្រាត្រ កូនស្រីរបស់ខ្លួនឈ្មោះ…
បង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥០,០០០$ សង្គ្រោះបានជនរងគ្រោះ ៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យ ៥នាក់
ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យចំនួន ១នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខM1 ផ្លូវលេខ01…
សេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះខ្លែងនៅពេលយប់ ដោយមានបំពាក់ភ្លើងកែច្នៃគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ
សេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះខ្លែងនៅពេលយប់ ដោយមានបំពាក់ភ្លើងកែច្នៃគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញប្រគល់ម៉ូតូ ០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ០២គ្រួសារ ដែលបានរងគ្រោះខូចខាតម៉ូតូទាំងស្រុង អំឡុងពេលបំពេញតួនាទីជាយោធា កាលពីព្រំដែនកម្ពុជា-ថៃ មានបញ្ហា។ ពិធីប្រគល់នេះដែរ ធ្វើនៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដោយមានការប្រគល់ ទទួលម៉ូតូផ្ទាល់ដល់ដៃភរិយារបស់យោធាទាំង…
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៩នាក់ ករណីប្រើប្រាស់កាំបិតកាប់ទៅលើយុវជន ២នាក់ បណ្តាលឱ្យរងរបួសនៅស្រុកឯកភ្នំ
(បាត់ដំបង)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៖១៥នាទី នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវកាប់) មួយកើតឡើង បង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ទៅលើជនរគ្រោះចំនួន ០២នាក់ និងកាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ៉េត សុភាព ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសរលាត់ចេញឈាមលើស្មាខាងស្តាំ ០១កន្លែង (របួសស្រាល)…
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ដលើផ្លូវល្បឿនលឿន បណ្ដាលឱ្យស្លាប់ ១នាក់ របួសធ្ងន់ ៣នាក់
(កំពង់ស្ពឺ)៖ នៅយបថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២២៖២០នាទី នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ៧៥+៤០០ (ទិសដៅព្រះសីហនុ-ភ្នំពេញ) ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត ០១គ្រឿង ម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រះសីហនុ 2D-8691 បើកបរដោយឈ្មោះ Christoper ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខេត្តព្រះសីហនុ និងអ្នករួមដំណើរក្នុងរថយន្ដចំនួន ០៤នាក់…
ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលស្ថិតក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្ត សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នឹងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងដំណើរនេះ មានការចូលរួមពីលោក សោម សុវណ្ណ…
ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឱ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា
ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឱ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា
