«សម្រែកហ៊ោកញ្ជ្រៀវកណ្តាលបឹងបង្កោង! មនុស្សរាប់ពាន់នាក់សម្រុកចុះចាប់ត្រី តាមបែបបុរាណនាព្រឹកនេះ»
ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅជុំវិញ បឹងបង្កោង ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានប្រែជាអ៊ូអរយ៉ាងខ្លាំង ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់ មកពីគ្រប់ទិសទី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ចាប់ត្រីរួមគ្នាដែលជាទំនៀមទម្លាប់បន្សល់ទុកតាំងពីបុរាណកាលមក។ អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នៅបឹងបង្កោងមានលក្ខណៈពិសេសជាងការនេសាទធម្មតា គឺ ច្បាប់សហគមន៍។ ជារៀងរាល់ឆ្នាំ អាជ្ញាធរភូមិ និងគណៈកម្មការវត្ត តែងតែហាមឃាត់ការនេសាទក្នុងបឹងនេះពេញមួយឆ្នាំ ដើម្បីរក្សាពូជត្រី។ ការអនុញ្ញាតឱ្យចាប់ត្រីបាន គឺធ្វើឡើងតែម្តងគត់ក្នុងមួយឆ្នាំ ក្នុងអំឡុងខែមាឃក្រោយប្រមូលផលស្រូវរួច។ ឧបករណ៍ដែលអនុញ្ញាត មានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្គ្រុត ឈ្នាង សំណាញ់…
