ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនរង្វាន់ម៉ូតូអគ្គិសនីដល់សិស្សនិទ្ទេស A ចំនួន ៤៨នាក់ ក្នុងក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សា ខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ជូនដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងក្រុងតាខ្មៅ។ ក្នុងឱកាសនោះ ជ័យលាភីសិស្សនិទ្ទេស A ចំនួន ៤៨នាក់ ដែលបានប្រឡងជាប់ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា…
