Month: September 2026

កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨៩១ ចុះអប់រំ និងក្រើនរំលឹកប្រជាពលរដ្ឋរស់នៅតាមមាត់អូរព្រំដែន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ ខណៈកម្ពស់ទឹកអូរចាប់ផ្តើមហក់ឡើង

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងយោធានៃវរសេនាតូចការពារព្រំដែនគោកលេខ ៨៩១ បានចុះធ្វើការណែនាំ និងផ្សព្វផ្សាយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកូនចៅតូចៗ ចៀសវាងគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ។ ប្រតិបត្តិការចុះណែនាំនេះ បានធ្វើឡើងនៅតាមចំណុចប្រឈមសំខាន់ៗ ស្ថិតក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនអូរជ្រៅ បុរីថ្មី និងក្បាលស្ពាន ក្នុងក្រុងប៉ោយប៉ែត ដោយសារស្ថានភាពទឹកអូរព្រំដែននាពេលនេះ មានការហក់ឡើងជាបន្តបន្ទាប់ដែលស្ទើរតែឈានដល់កម្រិតត្រូវប្រុងប្រយ័ត្ន។ ក្នុងសកម្មភាពចុះអប់រំណែនាំនេះ កម្លាំងវរសេនាតូចលេខ ៨៩១ បានផ្តាំផ្ញើ និងក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់នូវចំណុចសំខាន់ៗដូចខាងក្រោម៖ មើលថែកូនចៅឱ្យបានដិតដល់៖ ហាមឃាត់ដាច់ខាតមិនឱ្យកុមារ ឬចៅៗតូចៗ ចុះលេងទឹកអូរឡើយ…

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូយ៉ាងសកម្មចំនួន ៤នាក់ ដោយមានវត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចូលរួមទប់ស្កាត់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកម៉ូតូយ៉ាងសកម្ម បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់យ៉ាងក្តៅគគុកនេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។ ជាពិសេស នៅក្នុងសកម្មភាពចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជាក់ស្តែងនេះ ក៏មានវត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមផ្ទាល់ ដើម្បីចុះពិនិត្យ និងសម្របសម្រួលក្នុងការទប់ស្កាត់បទល្មើស ក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។…

លោក ពូស្វាយ ជា អភិបាលស្រុកម៉ាឡៃ ដឹកនាំអាជ្ញាធរ និងកងកម្លាំង ចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងអូរក្នុងភូមិសាស្ត្រស្រុក ដើម្បីរៀបចំវិធានការអន្តរាគមន៍ទាន់ពេលវេលា

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ពូស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំក្រុមការងារ រួមមានលោកស្រីមេឃុំ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់នៅតាមបណ្តោយដងអូរនានា ស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពកម្ពស់ទឹក តាមដានផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះបងប្អូនប្រជាពលរដ្ឋ រស់នៅតាមសងខាងដងអូរ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីឆ្លើយតប និងអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានករណីជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង។ នាឱកាសនោះ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរឃុំ ភូមិ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវ៖…

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនលោក វរសេនីយ៍ឯក ស៊ុន រដ្ឋា ដែលកំពុងសម្រាកព្យាបាលជំងឺ

រាជធានីភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងជាប្រធានក្រុមការងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល បញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ព្រមទាំងសមាជិកក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក…

សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បង្ក្រាបបទល្មើសគ្រឿងញៀនលើលំហសមុទ្រជិតកោះឬស្សី ខេត្តព្រះសីហនុ រឹបអូសបានគ្រឿងញៀនជិត ១តោន អាវុធវែងខ្លីជាច្រើនដើម និងឃាត់ខ្លួនជនជាតិចិន ៧នាក់

ខេត្តព្រះសីហនុ៖ កងកម្លាំងនគរបាលនៃនាយកដ្ឋានការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយទទួលបានបទបញ្ជា និងការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ចុះបង្ក្រាបបទល្មើសលើលំហសមុទ្រ ស្ថិតនៅចំណុចជិតកោះឬស្សី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំលើផ្ទៃសមុទ្រនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន សរុបចំនួន ៧នាក់ ព្រមទាំងដកហូត និងរឹបអូសនូវវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន រួមមាន៖ សារធាតុញៀន៖ គ្រឿងញៀនសរុបប្រមាណ ជិត ១តោន អាវុធ និងគ្រាប់រំសេវ៖…

ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាសាធារណៈនៅឃុំឧត្តមសុរិយា

នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាសាធារណៈនៅឃុំឧត្តមសុរិយា ដែលប្រារព្ធធ្វើឡើងនៅវត្តឧត្តមសុរិយា ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោក ឈឿង ឈឿន អភិបាលរងស្រុក តំណាងលោក…

ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនរង្វាន់ម៉ូតូអគ្គិសនីដល់សិស្សនិទ្ទេស A ចំនួន ៤៨នាក់ ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សា ខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ជូនដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងក្រុងតាខ្មៅ។ ក្នុងឱកាសនោះ ជ័យលាភីសិស្សនិទ្ទេស A ចំនួន ៤៨នាក់ ដែលបានប្រឡងជាប់ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា…

ផ្លាស់ប្តូរផ្នត់គំនិត៖ ហេតុអ្វីបានជាយើងត្រូវថែរក្សាបរិស្ថាន?

បរិស្ថានស្អាត កើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ និងកិច្ចសហការរបស់អាជ្ញាធរដើម្បីឲ្យស្រុះសាយជ្រាបដល់ទូទាំងសាកលអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន។ បរិស្ថានស្អាតតាមដងផ្លូវ និងក្នុងលំនៅដ្ឋាន មិនមែនជាតួនាទីរបស់អាជ្ញាធរតែមួយមុខនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ការរក្សាអនាម័យ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការមិនបោះសំរាមចោលតាមទីសាធារណៈ គឺជាកត្តាសំខាន់ក្នុងការរួមចំណែកធ្វើឱ្យមូលដ្ឋានមានបរិស្ថានស្អាត និងមានសោភ័ណភាព។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ចាប់ពីថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រហូតដល់ខេត្ត ក៏មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសទំនាក់ទំនងជាមួយអ្នកសារព័ត៌មានដែលមិនអាចខ្វះបាន។ ដើម្បីឱ្យព័ត៌មានស្តីពីការអភិវឌ្ឍន៍ ការងារអនាម័យបរិស្ថាន និងសកម្មភាពផ្សេងៗក្នុងមូលដ្ឋាន បានជ្រាបដល់សាធារណជនទូលំទូលាយ អាជ្ញាធរគួរពង្រឹងកិច្ចសហការជាមួយអង្គភាពសារព័ត៌មាននានា តាមរយៈការផ្ដល់ព័ត៌មានដែលត្រឹមត្រូវ ច្បាស់លាស់…

ក្រុមហ៊ុនដេញថ្លៃស្នើសុំបំភ្លឺនីតិវិធីលទ្ធកម្មនៅក្រុងដូនកែវ ខណៈមានចម្ងល់អំពីការវាយតម្លៃ និងទំនាស់ផលប្រយោជន៍

តាកែវ៖ ក្រុមហ៊ុនដែលបានចូលរួមប្រកួតប្រជែងក្នុងគម្រោងលទ្ធកម្មរបស់រដ្ឋបាលក្រុងដូនកែវ បានលើកឡើងនូវចម្ងល់មួយចំនួនពាក់ព័ន្ធនឹងដំណើរការប្រកាស ការទទួលសំណើ និងការវាយតម្លៃសំណើដេញថ្លៃ ដោយស្នើឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។ តាមការលើកឡើងរបស់ក្រុមហ៊ុនមួយចំនួន ពួកគេបានឃើញសេចក្តីជូនដំណឹងស្តីពីការចូលរួមដេញថ្លៃ លេខ ៤២ ២៦ ស.ជ.ណ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ហើយបានព្យាយាមទាក់ទងតាមលេខទូរសព្ទដែលមាននៅក្នុងសេចក្តីជូនដំណឹង ព្រមទាំងព្យាយាមទាក់ទងទៅលោកស្រី ឌឹម ឌីណា ដែលក្រុមហ៊ុនអះអាងថាជាប្រធានអង្គភាពលទ្ធកម្មក្រុងដូនកែវ។ ក្រុមហ៊ុនបានលើកឡើងថា ក្នុងអំឡុងពេលពីថ្ងៃទី៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ពួកគេជួបការលំបាកក្នុងការទាក់ទងសុំឯកសារ និងព័ត៌មានពាក់ព័ន្ធនឹងការចូលរួមប្រកួតប្រជែង ហើយអះអាងថា ការទទួលពាក្យបានដំណើរការឡើងវិញបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់ក្រុមហ៊ុន។ ចំពោះចំណុចនេះ…

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងជាប្រធានក្រុមការងារ ICT នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ជាមួយលោក Satyajit Suri ទីប្រឹក្សាអន្តរជាតិ ដើម្បីរៀបចំផែនការសកម្មភាពជាតិរយៈពេល ២ឆ្នាំ សម្រាប់អនុវត្ត (NSPI២.០)។ កិច្ចប្រជុំនេះ…

You missed